• 2019-12-17 03:25:20
  • បាល់ទាត់

អស់​ទាស់​! ​បាល់​ល្អ​​ប្រចាំ​ទសវត្ស​​ Liverpool ១០​គ្រាប់​ មាន​​ Coutinho ​៥​​តែ​ឯង​

  • 2019-12-17 03:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ធ្វើ​ការ​បោះ​ឆ្នោត​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ទសវត្សរ៍​ (Goal of the decade) ចំនួន​១០​គ្រាប់​សម្រាប់​ឆ្នាំ​២០១៥​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ធ្វើ​ការ​ជ្រើសរើស​។​

ចាប់​អារម្មណ៍​១០​គ្រាប់​នោះ​គ្រាន់​តែ​ Philippe Coutinho ម្នាក់​ឯង​ជាប់​៥​គ្រាប់​ទៅ​ហើយ​ ​សុទ្ធ​តែ​ជា​ការ​ស៊ុត​ពី​ចម្ងាយ​ស្អាត​ៗ​​ជា​ជំនាញ​ផ្ទាល់​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​។ ៥​គ្រាប់​របស់​គេ​គឺ​ស៊ុត​ចូល​ទី​ Bolton, Southampton, Manchester City, Stoke City និង​ Chelsea។

យ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​អតីត​កាល​ប៉ុណ្ណោះ​ដោយ​​ Coutinho លែង​ជា​កីឡាករ​របស់​ Liverpool ទៀត​ហើយ។​ តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្រោយ​មិន​ជោគជ័យ​ជាមួយ​ Barcelona៕

ប្រភព៖ Liverpool FC អត្ថបទ៖ សៀនហួរ

មតិយោបល់