• 2019-12-16 00:39:07
  • បាល់ទាត់

ក្លឹប​មក​ពី ២ប្រទេស ដែល​ឈ្នះ​ពាន​ Club World Cup ច្រើន​ជាង​គេ

  • 2019-12-16 00:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ពាន FIFA Club World Cup បង្កើត​ឡើង​មក មាន​តែ ក្លឹប​មក​ពី ៥ប្រទេស​ទេ ដែល​ធ្លាប់​មាន​វាសនា​ឈ្នះ​ពាន​នេះ។ ៥ប្រទេស​នោះ​គឺ ប្រទេស​ប្រេស៊ីល អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ និង​អេស្ប៉ាញ។ ចំណោម​ ៥ប្រទេស​នោះ មាន​តែ​ ២ប្រទេស​ទេ ដែល​ឈ្នះ​លើស​ពី​ ២ដង។ ប្រទេស​ទាំង​ ២​នោះ​គឺ៖

  • អេស្ប៉ាញ៖ ក្លឹប​ចំនួន ២ (Real Madrid និង Barcelona) មក​ពី​ប្រទេស​នេះ ដែល​បាន​ឈ្នះ​ពាន Club World Cup សរុប​ចំនួន ៧ដង។ ក្លឹប​មក​ពី​អេស្ប៉ាញ​ឈ្នះ​ពាន​ក្លឹប​បាល់ទាត់​ពិភពលោក នៅ​ក្នុង ៥ឆ្នាំ​ចុង​ក្រោយ​នេះ។
  • ប្រេស៊ីល៖ មាន​ក្លឹប​ចំនួន ៣ មក​ពី​ប្រេស៊ីល ដែល​ធ្លាប់​ឈ្នះ​ពាន Club World Cup ដោយ​ឈ្នះ​ពាន​នេះ​សរុប​ចំនួន ៤ដង។ ក្លឹប​ប្រេស៊ីល​ធ្លាប់​យក​ឈ្នះ​ក្លឹប​ធំៗ​អឺរ៉ុប​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​នេះ ហើយ​ក្លឹប​ប្រេស៊ីល​ចុង​ក្រោយ​ដែល​ឈ្នះ​ពាន​នេះ​គឺ Corinthains ដែល​ឈ្នះ Chelsea កាល​ពី​ឆ្នាំ២០១២៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់