• 2019-12-15 02:54:12
  • បាល់ទាត់

ដល់ហើយ! U18 ​កម្ពុជា ​ប៉ះ​ក្រុម U20 ​វៀតណាម ​នៅ​ល្ងាច​នេះ​

  • 2019-12-15 02:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម U18 ​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម U20 ​វៀតណាម ​ក្នុង​ពាន​រង្វាន់ BTV Cup 2019 ​នៅ​ម៉ោង​៦​ល្ងាច​នេះ ​នៅ Binh Duong ​ប្រទេស​វៀតណាម​។

​ការ​ប្រកួត​នេះ​ពិត​ជា​ស្វិតស្វាញ​មិន​ខាន​សម្រាប់​ក្រុម​កម្ពុជា ព្រោះ​កីឡាករ​ភាគ​ច្រើន​ស្ថិត​នៅ​ក្រុម U18 ​នៅ​ឡើយ ​ខណៈ​ដែល​វៀតណាម​វិញ​គឺ​ក្រុម​ក្រោម​អាយុ​២០​ឆ្នាំ​ពេញ​តែ​ម្ដង។ ​មួយ​វិញ​ទៀត ​វៀតណាម​ក៏​នឹង​ប្រយ័ត្ន​ខ្លាំង​សម្រាប់​ក្រុម​កម្ពុជា​ផង​ដែរ ព្រោះ​ពួកគេ​ទើប​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​អ្នក​ចម្បាំង​ក្រុង​អង្គរ​វ័យ​ក្មេង​នេះ​រួច​ប៉ុណ្ណោះ​ក្នុង​ពាន AFF ​។

រំលឹក​ថា​ក្រុម U18 ​កម្ពុជា​នេះ ​ជា​ក្រុម​ខ្លាំង​មួយ​មិន​អាច​មើល​ស្រាល​បាន​ប៉ុណ្ណោះ។ ​កាល​ពី​រដូវ​កាល​មុន​កន្លង​ទៅ​នេះ ​ពួកគេ​បាន​ចំណាយ​ពេល​១​រដូវ​កាល​ពេញ​លេង​ក្នុង​លីគ​កំពូល​កម្ពុជា ​ដោយ​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ជា​ច្រើន។ ដូច្នេះ​ហើយ ទើប​ប្រកួត​លើ​ឆាក​អន្តរជាតិ ​ពួកគេ​មាន​ទំនុក​ចិត្ត​លេង​ខ្ពស់ ​និង​ប្រាជ្ញា​ស្មារតី​ល្អ​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី