- 2019-12-14 03:42:19
- បាល់ទាត់
គ្រូវៀតណាម ត្រូវគេសរសើររឿងមួយ ក្រោយបញ្ចប់កីឡាស៊ីហ្គេម
- 2019-12-14 03:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូវៀតណាម ត្រូវគេសរសើររឿងមួយ ក្រោយបញ្ចប់កីឡាស៊ីហ្គេម
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang Seo ត្រូវបានអ្នកគាំទ្រក្នុងប្រទេសមួយនេះចាត់ទុកជាវិរបុរសម្នាក់ក្នុងវិស័យបាល់ទាត់របស់ពួកគេ បន្ទាប់ពីអាចដឹកនាំក្រុមឈ្នះមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
បុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ក៏បានរួមចំណែកបំបែកកំណត់ត្រាឲ្យវៀតណាមផងដែរ ពោលគឺវៀតណាម ឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នេះ ៦ លើកហើយប៉ុន្តែមិនធ្លាប់ឈ្នះនោះទេ បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ(រងជើងឯក) ។
ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣០ កំណត់ត្រាផ្ទាល់ខ្លួនមួយដែលទើបនឹងត្រូវបានគេទម្លាយឲ្យដឹងដែរនោះគឺ លោក Park ដឹកនាំក្រុម ២៨ លើក (គិតគ្រប់ការប្រកួត) ពេលប៉ះជាមួយនឹងក្រុមមកពីតំបន់អាស៊ានគឺមិនដែលចាញ់សោះ។ សម្រាប់ការប្រកួតបន្ទាប់លោកនឹងដឹកនាំក្រុម U23 ប៉ះជាមួយនឹងក្រុមម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2022 ជុំទី ៣ ខាងមុខនេះ។ ចាំមើលថាតើលោកនៅតែរក្សាកំណត់ត្រាល្អនេះដែរឬយ៉ាងណា?
មួយវិញទៀត បើមើលលើអាកប្បកិរិយារបស់លោក Park វិញឃើញថា លោកតែងតែតឹងសរសៃក ជាមួយអាជ្ញាកណ្ដាលលើទីលានក៏ដូចអាជ្ញាកណ្ដាលខ្សែបន្ទាត់ រហូតដល់បានកាតលឿងជាញឹកញាប់ និងជាពិសេស បានកាតក្រហម ត្រូវបណ្ដេញចេញពីទីលានទៅអង្គុយជាមួយអ្នកគាំទ្រវិញក្នុងវគ្គផ្តាច់ព្រ័ត្រ។ ផ្ទុយទៅវិញ ទង្វើនេះត្រូវអ្នកគាំទ្រវៀតណាម និងសារព័ត៌មាននានាក្នុងស្រុកវៀតណាមលើកសរសើរថា លោកចង់ឲ្យក្រុមឈ្នះ មិនចង់ឲ្យកីឡាករមានរបួស ប៉ះពាល់ទម្រង់លេង៕
អត្ថបទទាក់ទង៖