- 2019-12-13 03:36:55
- បាល់ទាត់
សៅ សុខា ៖២០២៣ កម្ពុជា ត្រូវឡើងវគ្កផ្ដាច់ព្រ័ត្រ ស៊ីហ្គេមឱ្យបាន
- 2019-12-13 03:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៅ សុខា ៖២០២៣ កម្ពុជា ត្រូវឡើងវគ្កផ្ដាច់ព្រ័ត្រ ស៊ីហ្គេមឱ្យបាន
ចន្លោះមិនឃើញ
ក្រុម U22 កម្ពុជាបានត្រលប់មកដល់មាតុភូមិវិញហើយកាលពីយប់មិញនេះ ដោយមានការទទួលពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។
ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏មានវត្តមានទៅទទួលក្រុមកម្ពុជាកាលពីយប់មិញនេះផងដែរ។ ឯកឧត្តម បាននិយាយលើកទឹកចិត្តដល់ សុខផេង ថែមទៀត ថាមិនត្រូវបាក់ទឹកចិត្តឡើយ បាល់ទាត់តែងតែមានថ្ងៃល្អ និងមិនល្អ សំខាន់ត្រូវអភិវឌ្ឍខ្លួនបន្ថែមទៀត សម្រាប់អនាគតខាងមុខ។
ប្រធានសហព័ន្ធខាងលើក៏បានបញ្ជាក់ទៀតថាក្រុម U22 ឆ្នាំនេះធ្វើបានល្អ ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើទោះជាមិនបានមេដាយក៏ជាជំហានជោគជ័យមួយដែរ។ ឯកឧត្តម ដាក់គោលដៅថានៅឆ្នាំ ២០២៣ កម្ពុជាត្រូវតែឡើងដល់វគ្គផ្ដាច់ព្រ័ត្រឱ្យបាន ព្រោះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣នេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្ដង៕
រូបភាព៖ FFC