• 2019-12-07 06:42:41
  • បាល់ទាត់

ក្រោយ​បន្ថយ​ទណ្ឌកម្ម Chelsea ​ចោទ​ FIFA ថា ធ្វើ​ការ​អយុត្តិធម៌

  • 2019-12-07 06:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​តុលាការ​មជ្ឈត្តកម្ម​កីឡា (CAS) បន្ធូរបន្ថយ​ទណ្ឌកម្ម​ទីផ្សារ​កីឡាករ​ត្រឹម​ពាក់កណ្ដាល Chelsea មាន​សិទ្ធិ​នាំ​ចូល​កីឡាករ​នៅ​ខែ​មករា​នេះ​បាន​វិញ​ហើយ។ យ៉ាងណាមិញ ក្លឹប​នេះ​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដែល​បង្ហាញ​ពី​ភាព​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទៅ​លើ​ការ​ចាត់​វិធានការ​របស់ FIFA។

សេចក្ដីថ្លែងការណ៍​នោះ​មាន​ខ្លឹមសារ​ថា៖ " ចំណាត់​ការ​របស់ FIFA​បង្ក​ភាព​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ដោយ FIFA សម្រេច​ចាត់​វិធាន​ការ​លើ​ Manchester City ខុស​គ្នា​ដាច់​ពី​ក្លឹប Chelsea '' ។

'' Chelsea គោរព​នូវ​សារៈសំខាន់​នៃ​ការ​បំពេញ​ការងារ​របស់ FIFA ទាក់ទង​នឹង​ការពារ​នៃ​អនីតិជន ប៉ុន្តែ​ប្រសិន​បើ​ FIFA បន្ត​នូវ​ការ​ដាក់​ទណ្ឌកម្ម​មិន​ស្មើ​ភាព​គ្នា និង​មិន​ត្រឹមត្រូវ​ទៅ​លើ​ក្លឹប​បាល់ទាត់​នានា នោះ​គោលបំណង​នៃ​បទ​បញ្ញត្តិ​នឹង​ត្រូវ​បាត់បង់​តម្លៃ ហើយ​ភាព​ជឿជាក់​ទៅ​លើ FIFA ដែល​ជា​ស្ថាប័ន​ចាត់ចែង​លើ​រឿង​ច្បាប់​វិន័យ​ទាំង​អស់​នេះ ក៏​នឹង​ត្រូវ​បាត់បង់​ទំនុក​ចិត្ត​ផង​ដែរ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Manchester City កន្លង​មក​ក៏​បាន​ល្មើស​ទៅ​នឹង​ច្បាប់​ស្រដៀង​គ្នា​នឹង​ Chelsea ប៉ុន្តែ​គេច​ផុត​ពី​ទណ្ឌកម្ម​ទីផ្សារ​កីឡាករ ដោយ​បង់​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ជាង ៤០​ម៉ឺន​ដុល្លារ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់