• 2019-12-06 13:05:13
  • បាល់ទាត់

Solskjaer ទម្លាយ​ថា កីឡាករ​ Man Utd មួយ​រូប​លេង​នៅ​អ៊ីតាលី នឹង​ត្រលប់​មក​អង់គ្លេស​វិញ

  • 2019-12-06 13:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា ខ្សែ​ការពារ​អង់គ្លេស Chris Smalling ដែល​សព្វ​ថ្ងៃ​លេង​នៅ​ក្លឹប AS Roma នៃ​លីគ​កំពូល​អ៊ីតាលី នឹង​ត្រលប់​មក​អង់គ្លេស​វិញ។

លោក​បាន​លើកឡើង​ថា៖ " Smalling ជា​កីឡាករ​មួយ​រូប ដែល​អាច​លេង​នៅ​ Manchester United ដោយ​ទៀងទាត់ ហើយ​យើង​នឹង​គិត​គូរ​ចំពោះ​រឿង​នេះ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​យើង​បាន​ឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​របស់​យើង​ " ។

នៅ​ពេល​សួរ​ពី​អនាគត​របស់ Smalling លោក​ Solskjaer បាន​ឆ្លើយ​ប្រាប់​ថា៖ " ប្រាកដ​ណាស់! យើង​រំពឹង​ថា គេ​នឹង​មក​វិញ " ។

Smalling បាន​លេង​បាន ១១​ប្រកួត និង​រក​បាន ២គ្រាប់ ក្នុង​គ្រប់​កម្មវិធី​របស់ Roma ក្នុង​រដូវ​កាល​នេះ ខណៈ​រដូវ​កាល ២០១៨/១៩ គេ​មិន​បាន​លេង​សូម្បី​តែ​មួយ​ប្រកួត​នៅ Manchester United៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់