• 2019-12-06 11:20:07
  • បាល់ទាត់

ក្ដៅៗ! ​ទណ្ឌកម្ម​ទីផ្សារ​កីឡាករ​ទៅ​លើ Chelsea ត្រូវ​បាន​បន្ធូរបន្ថយ

  • 2019-12-06 11:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ​ តុលាការ​មជ្ឈត្តកម្ម​កីឡាករ (CAS) បាន​សម្រេច​បន្ធូរបន្ថយ​ទណ្ឌកម្ម​ទីផ្សារ​កីឡាករ​ទៅ​លើ​ក្លឹប Chelsea ត្រឹម​ពាក់​កណ្ដាល ក្រោយ​ពី​ក្លឹប​ក្រុង​ឡុងដុង​នេះ​បាន​ប្ដឹង​ឧទ្ធរណ៍។

នេះ​បាន​សេចក្ដី​ថា Chelsea អាច​នឹង​ចំណាយ​ក្នុង​ការ​នាំ​ចូល​កីឡាករ នៅ​ក្នុង​ទីផ្សារ​រដូវ​រងា នា​ខែ​មករា​ ខាង​មុខ​នេះ។ យ៉ាងណាមិញ CAS បាន​ពិន័យ​ Chelsea ក្នុង​ទឹកប្រាក់​ជាង ៣០​ម៉ឺន​ដុល្លារ ទាក់ទិន​នឹង​រឿង​ល្មើស​ច្បាប់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។

ក្លឹប​ Chelsea ត្រូវ​បាន​ជាប់​បម្រាម ដោយ FIFA កាល​ពី​ខែ​កុម្ភៈ ពាក់ព័ន្ធ​នឹង​រឿង​នាំ​ចូល​កីឡាករ​យុវជន​ខុស​ច្បាប់៕ ចុច​អាន​ចំពោះ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​បម្រាម​ទៅ​លើ​ក្លឹប​ Chelsea

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់