• 2019-12-06 08:54:54
  • បាល់ទាត់

វគ្គ​សិក្សា​លើក​ទី៤​ បង្រៀន​ដោយ​គ្រូ​មក​ពី​ Spurs​ រឹតតែ​ពិសេស​ និង​មាន​គន្លឹះ​សំខាន់​ៗ​ច្រើន

  • 2019-12-06 08:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បណ្ដុះបណ្ដាល​ «គ្រូ​បង្វឹក​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​សម្រាប់​សហគមន៍»​ ដែល​សហការ​ជា​រវាង​ក្រុម​បាល់ទាត់​ Spurs​ និង​ AIA​ បាន​បញ្ចប់​វគ្គ​ទី៤​ ដែល​ជា​វគ្គ​ចុង​ក្រោយ​ព្រឹកមិញ​នេះ​ហើយ​ ខណៈ​ខ្លឹមសារ​មេរៀន​គឺ​វិធី​បូក​បញ្ចូល​វិធីសាស្ត្រ​ទាំង​៣​មុនៗ​ និង​ការ​អនុវត្ត​ជាក់​ស្ដែង។​

ទិដ្ឋភាពព្រឹកមិញ

លោក​ Anton Blackwood និង Aaron Tillbrook​ ដែល​ជា​គ្រូ​ឧបទេស​មក​ពី​ Spurs​ បាន​ឲ្យ​ដឹង​ថា​ វគ្គបណ្ដុះបណ្ដាល​កាល​ពី​ខែ​កុម្ភៈ ​មិថុនា និង​ខែ​កញ្ញា​មុន​ៗ​ ផ្ដោត​លើ​វិធី​សាស្ត្រ​បង្កើត​បរិយាកាស​ហ្វឹកហាត់​ឲ្យ​ល្អ​ វិធីសាស្ត្រ​រៀបចំ​វគ្គ​ហ្វឹកហាត់​សម្រាប់​ក្រុម​ក្មេងៗ​ វិធីសាស្ត្រ​រៀបចំ​កម្មវិធី​បង្ហាត់​ពិស្ដារ។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ គឺ​វិធីសាស្ត្រ​រៀបចំ​វគ្គ​៦សប្តាហ៍​សម្រាប់​សហគមន៍​ឲ្យ​ទទួល​បាន​ជោគជ័យ​ផ្អែក​លើ​វិធីសាស្ត្រ​មុំ៤។​

ទិដ្ឋភាពព្រឹកមិញ

អ្នក​ជំនាញ​ខាង​បាល់ទាត់​មក​ពី​អឺរ៉ុប​ខាង​លើ​នេះ​បន្ត​ថា​ វគ្គ​ទី៤​ គឺ​ផ្ដោត​លើ​ការ​ផ្សារ​ភ្ជាប់​វិធី​សាស្ត្រ​ទាំង​ឡាយ ​ដែល​បាន​រៀន​កន្លង​មក​ ដើម្បី​ធានា​ថា​សិក្ខាកាម​ចូលរួម​ អាច​ទៅ​អនុវត្ត​នូវ​កម្មវិធី​ហ្វឹក​ហាត់​ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​ សម្រាប់​ក្រុម​យុវជន​នៃ​ក្លឹប​និមួយៗ​រៀងៗខ្លួន​ក្នុង​ពេល​អនាគត។​ លោក​ក៏​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ ដែល​បាន​ឃើញ​គ្រូ​បណ្ដា​ក្លឹប​នានា​ ដែល​ជា​សិក្ខាកាម​ចូលរួម​នេះ​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​បន្ថែម​ទៀត​បែប​នេះ។​

ទិដ្ឋភាពព្រឹកមិញ

អ្នក​ស្រី Pauline Teoh​ តំណាង​ AIA​ លើក​ឡើង​ដែរ​ថា​ ពិត​ជា​រីករាយ​ដែល​បាន​អញ្ជើញ​គ្រូ​ជំនាញ​មក​ពី​ក្រុម​ល្បី​នៅ​តំបន់​អឺរ៉ុប​ ដែល​ជា​ដៃគូ​សហការ​ដើម្បី​មក​ជួយ​បណ្ដុះបណ្ដាល​ក្នុង​វគ្គ​នេះ​ ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​បាល់ទាត់​សហគមន៍​នៅ​កម្ពុជា។​ បើ​ទោះ​ជា​វគ្គ​នេះ​ត្រូវ​បាន​បញ្ចប់​ក្ដី​ ក្រុម​ហ៊ុន​របស់​អ្នក​ស្រី​នឹង​ព្យាយាម​បង្កើត​ឲ្យ​មាន​កម្មវិធី​លើកស្ទួយ​វិស័យ​បាល់ទាត់​កម្ពុជា​បន្តបន្ទាប់​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់