- 2019-12-05 04:15:00
- ព័ត៌មាន
ប្លន់ប៉ះចំកីឡាការិនី UFC ចោរម្នាក់ត្រូវវាយជិតស្លាប់ ហើយសុំប៉ូលិសឲ្យចូលជួយ
- 2019-12-05 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លន់ប៉ះចំកីឡាការិនី UFC ចោរម្នាក់ត្រូវវាយជិតស្លាប់ ហើយសុំប៉ូលិសឲ្យចូលជួយ
ចន្លោះមិនឃើញ
មេរៀនដែលលោកចោរនេះទទួលបាននោះគឺ មុនពេលចេញប្លន់នរណាម្នាក់ត្រូវស៊ើបពីបុគ្គលនោះឲ្យច្បាស់បើមិនចង់ទ្រោមខ្លួន។
ប្រទេសប្រេស៊ីល គឺជាប្រទេសដែលមិនត្រឹមតែល្បីដោយសារ ក្បាច់រាំដ៏សិចស៊ីនោះទេ ដោយចោរលួចដែលមានដៃរហ័សដូចផ្លេកបន្ទោរក៏ល្បីមិនណយដែរ។ យោងតាមរបាយការណ៍ ប៉ូលិសទីក្រុង Rio De Janerio ជាមធ្យមគឺមានករណីឆក់ប្លន់ដល់ ១៥០ ករណីបានកើតឡើងទីក្រុងមួយនេះ។ មានន័យថា ការឆក់ប្លន់គឺកើតសឹងតែរាល់ថ្ងៃតែម្ដង។
ថ្មីៗបំផុត ជនរងគ្រោះនៃបញ្ហានេះមួយទៀតបានធ្លាក់លើ នារីមួយរូបឈ្មោះ Viana វ័យ២៦ឆ្នាំ រស់នៅទីក្រុង Rio De Janeiro។ តាមនោះដែរ នៅពេលកំពុងហៅតាក់ស៊ីចេញក្រៅ ក៏មានបុរសម្នាក់មកគៀកនាងហើយ និយាយថា៖ ឆាប់ឲ្យទូរសព្ទរបស់នាងមកខ្ញុំ។
នៅពេលឃើញនារី រូបនេះមិនព្រមសហការនោះ ចោររូបនេះក៏ប្រុងដកកាំភ្លើងចេញមក។ តែគួរឲ្យសោកស្ដាយ នារីដែលចោរនេះប្លន់នោះគឺ នាង Polyana Viana កីឡាការិនី UFC គីឡូធ្ងន់ ដែលសូម្បីកីឡាករគ្នាឯងក៏ក្រែងរអែងនឹងនាងដែរ។ ភ្លាមៗនោះ នាងបានបញ្ចេញស្នាដៃប៉ុន្មានក្បាច់ដែលប៊ិះធ្វើឲ្យលោកចោរខាងលើដកដង្ហើមមិនទាន់គ្នា។
នារីរូបនេះបានឲ្យដឹងថា៖ នៅពេលខ្ញុំវាយគេរួច គេបានសុំអ្នកដើរតាមផ្លូវឲ្យជួយ ហើយស្រែកហៅប៉ូលិសមកអន្តរាគមន៍។ មុនពេលឈានជើងចូលនៅក្នុងគុក ចោរហេងស៊យខាងលើត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលសិន ដ្បិតរបួសធ្ងន់គ្រាន់បើដែរ៕