• 2019-12-05 01:56:46
  • បាល់ទាត់

ការ​ពិត Honda ​ក៏​ជា​តួ​សំខាន់​ក្នុង​ជ័យជម្នះ​មហា​អស្ចារ្យ​របស់​កម្ពុជា​ដែរ​

  • 2019-12-05 01:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ U22 កម្ពុជា​បាន​សាង​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​ឡើង​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ បន្ទាប់​ពី​យក​ឈ្នះ U22 ម៉ាឡេស៊ី ៣-១ ​នៅ​ប្រទេស​ហ្វីលីពីន​។

ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​នេះ ​លោក Felix ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​មិន​ភ្លេច​ឡើយ​អរគុណ​សម្រាប់​ការ​គាំទ្រ​របស់​អ្នក​គាំទ្រ​ដែល​បាន​ជំរុញ​ទឹក​ចិត្ត​កីឡាករ​ឱ្យ​កាន់​តែ​លេង​អស់​ពី​សមត្ថភាព។ ​មួយ​វិញ​ទៀត ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ជ័យជម្នះ​ថ្ងៃ​នេះ ​លោក​គ្រាន់​តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​ការ​ខំ​ប្រឹង​របស់​កីឡាករ​ផ្ទាល់ ​មន្ត្រី​បច្ចេកទេស ​ហើយ​ក៏​មាន​ការ​ផ្ដល់​យោបល់​ពី​សំណាក់​អ្នក​ចាត់ការ Honda ​ផង​ដែរ បើ​ទោះ​ជា​លោក​មិន​បាន​មក​ដឹក​នាំ​ក្រុម​ផ្ទាល់​ក៏​ដោយ។

គោលដៅ​បន្ទាប់​ទៀត​របស់​ក្រុម​គោ​ព្រៃ​កម្ពុជា គឺ​ត្រូវ​តែ​ឈ្នះ​ប្រកួត​២​ប្រកួត​នៅ​សល់ ដើម្បី​ដណ្ដើម​យក​មេដាយ​មាស​តែ​ម្ដង។ នេះ​គឺ​ជា​គោលដៅ​របស់​ក្រុម​កម្ពុជា​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់