• 2019-12-04 13:36:09
  • បាល់ទាត់

Copa America ឆ្នាំ២០២០ ចែក​ជា ២ពូល ដោយ​មាន​ជម្រើស​ជាតិ​អាស៊ី ២ប្រទេស

  • 2019-12-04 13:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង បាន​ធ្វើការ​ចាប់​ឆ្នោត​ជ្រើស​រើស​ក្រុម​សម្រាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍ Copa America ឆ្នាំ២០២០ នៅ​ប្រទេស​កូឡុំប៊ី។ ព្រឹត្តិការណ៍​បាល់ទាត់​អាមេរិក​ខាង​ត្បូង​នៅ​ឆ្នាំ​ក្រោយ​នេះ​នឹង​ចែក​ជា ២ពូល៖

ពូល​ A (តំបន់​ខាង​ត្បូង)៖

  • អាហ្សង់ទីន

  • អូស្ត្រាលី

  • បូលីវី

  • អ៊ុយរុយហ្គាយ

  • ឈីលី

  • ប៉ារ៉ាហ្គាយ

ពូល B (តំបន់​ខាង​ជើង)៖

  • កូឡុំប៊ី

  • ប្រេស៊ីល

  • កាតារ

  • វេណេហ្ស៊ុយអេឡា

  • អេក្វាឌ័រ

  • ប៉េរូ

ក្នុង​ឆ្នាំ​២០២០ ប្រទេស​អាហ្សង់ទីន និង​កូឡុំប៊ី នឹង​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​នៃ Copa America។ ប្រទេស​អាហ្សង់ទីន នឹង​រៀប​ចំ​ប្រកួត​សម្រាប់​ពូល A ចំណែក​ឯ​ពូល B ជា​ទំនួល​ខុសត្រូវ​របស់​កូឡុំប៊ី។ ក្នុង​ពូល​ទាំង ២ នឹង​យក​ ៤ក្រុម​ក្នុង​មួយ​ពូល ដើម្បី​ប្រកួត​គ្នា​ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ។

ក្នុង​ប្រកួត​វគ្គ ៨ក្រុម អាហ្សង់ទីន​នឹង​រៀប​ចំ ២ប្រកួត ហើយ​កូឡុំប៊ី​រៀប​ចំ​ ២ប្រកួត។ វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ អាហ្សង់ទីន​មួយ​ប្រកួត កូឡុំប៊ី​មួយ​ប្រកួត រីឯ​វគ្គ​ផ្ដាច់​ព្រ័ត្រ និង​វគ្គ​ចំណាត់ថ្នាក់​លេខ ៣ នឹង​លេង​នៅប្រទេស​កូឡុំប៊ី៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់