• 2019-12-03 07:33:14
  • បាល់ទាត់

Ole ផ្ដាំ​កូន​ក្រុម​រឿង​ធំ​មួយ មុន​ជំនួប​ជាមួយ Spurs និង City

  • 2019-12-03 07:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer បាន​ព្រមាន​ផ្ដាំ​កូន​ក្រុម​ថា លោក​អាច​នឹង​ត្រូវ​បណ្ដេញ​ចេញ​ ប្រសិន​បើ Manchester United ចាញ់​២​ប្រកួត​បន្ទាប់​ទល់​នឹង Spurs​ និង Manchester City។

ប្រភព​ពី The Sun​ បញ្ជាក់​ថា Ole មាន​អារម្មណ៍​ព្រួយ​ខ្លះ​ៗ និង​ប្រាប់​កូន​ក្រុម​ថា ប្រសិន​បើ​ពួក​គេ​ធ្វើ​មិន​បាន​លទ្ធផល​នេះ​សប្ដាហ៍​នេះ លោក​អាច​នឹង​ត្រូវ​ចាកចេញ។ ចំពោះ​ជំនួប​ជាមួយ Spurs មិនមែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​ Jose កំពុង​នៅ​ទី​នោះ។

កៅអី​របស់ Solskjaer កាន់​តែ​ក្ដៅ បន្ទាប់​ពី Man Utd លេង​ស្មើ​គ្នា ២-២ ជាមួយ Aston Villa កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ លទ្ធផល​ស្មើ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ត្រឹម​១៨​ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​ការ​លេង​១៤​ប្រកួត។ កន្លង​ទៅ​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​ធ្លាប់​បញ្ជាក់​ថា តារាង​ចំណាត់​ថ្នាក់​មិនមែន​ជាបញ្ហា្​ធំ​សម្រាប់​ក្រុម​ពេល​នេះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​ការ​បង្ហាញ​ទម្រង់​លេង​ និង​លទ្ធផល៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់