• 2019-12-02 11:25:46
  • បាល់ទាត់

គ្រូ Juve គិត​ថា កូន​ក្រុម​ខ្លួន​លេង​ដូច​ខ្វះ​ខួរ និង​ព្រលឹង​ព្រលះ​ក្នុង​ខ្លួន

  • 2019-12-02 11:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurizio Sarri គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​ប្រាប់​សារព័ត៌មាន DAZN ក្រោយ​ស្មើ​នឹង​ក្លឹប Sassuolo ថា កូន​ក្រុម​របស់​ខ្លួន​ហាក់​បី​ជា​លេង​ខ្វះ​ខួរ​គិត និង​ព្រលឹង​ព្រលះ​ក្នុង​ខ្លួន។

លោក​បាន​និយាយ​ថា៖ " វា​មិនមែន​ជា​ទម្រង់​លេង​អវិជ្ជមាន​ណាស់​ណា​ទេ តែ​យើង​ដូច​បើក​ឲ្យ​គេ​ចូល​ងាយៗ បាត់​បាល់​ក៏​ងាយៗ ហើយ​លេង​ដូច​អត់​ប្រើ​ខួរ។ នៅ​តង់​ទី ២ ដូច​ជា​រាង​គ្រាន់​បន្តិច " ។

លោក​បាន​បន្ត​ថា៖ " យើង​បាន​បង្ក​កំហុស​ច្រើន ហើយ​វាយ​បក​វិញ​ក៏​យឺត។ ខ្ញុំ​គិត​ថា ដោយ​សារ​តែ​យើង​លេង​ប្រកួត​តឹង​តែង​ចំនួន ២​ប្រកួត​ហើយ ដោយ​យើង​សម្រាក​អត់​ពេញ​កម្លាំង។ ក្រុម​ទាំង​មូល​លេង​ដូច​ខ្វះ​ខួរ​គិត និង​ព្រលឹង​ក្នុង​ខ្លួន " ។

ក្រោយ​ស្មើ​ជាមួយ​នឹង​ Sassuolo ក្លឹប Juventus បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ ២ ដោយ​មាន ៣៦ពិន្ទុ ខណៈ​កំពូល​តារាង​បាន​ទៅ​លើ Inter Milan ដែល​មាន ៣៧​ពិន្ទុ៕

ប្រភព៖ Football Italia ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី