• 2019-12-02 11:31:25
  • បាល់ទាត់

Pochettino បង្ហាញ​ខ្លួន​​ជា​លើក​ទី១ ក្រោយ​ពេល​អស់​ការងារ​នៅ Spurs

  • 2019-12-02 11:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino បាន​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង បន្ទាប់​ពី​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លឹប Tottenham Hotspur កាល​ពី​ខែ​វិច្ឆិកា​ កន្លង​ទៅ។

បុរស​ជនជាតិ​អាហ្សង់ទីន​នេះ បាន​ទៅ​លេង​ក្លឹប​ដំបូង​ក្នុង​អាជីព​ជា​កីឡាករ​របស់​ខ្លួន​គឺ ក្លឹប​ Newell's Old Boys ដែល​ស្ថិត​ក្នុង​ប្រទេស​អាហ្សង់ទីន។ ក្លឹប​អាហ្សង់ទីន​មួយ​នេះ បាន​ជូន​អាវ​ដែល​មាន​ឈ្មោះ​ Pochettino ទៅ​កាន់​អតីត​អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur។

លោក​ធ្លាប់​លេង​នៅ​ក្លឹប​ Newell's Old Boys អំឡុង​ឆ្នាំ១៩៨៩ និង​ ១៩៩៤ ក្នុង​តួនាទី​ជា​ខ្សែ​ការពារ។ ក្រោយ​មក​លោក​បាន​លេង​ក្នុង​ក្លឹប​អឺរ៉ុប​មួយ​ចំនួន​ដូច​ជា Espanyol នៅ​អេស្ប៉ាញ Paris Saint-Germain និង​ក្លឹប​ Bordeaux។

ទាក់ទិន​នឹង​អាជីព​ជា​គ្រូ​បង្វឹក​វិញ លោក​ Pochettino ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ភ្ជាប់​រូប​លោក​ទៅ​នឹង​បេក្ខភាព​គ្រូ​បង្គោល​ក្លឹប Arsenal ក្រោយ​ពី​លោក Unai Emery ត្រូវ​បាន​បណ្ដេញ​ចេញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់