- 2019-11-29 02:39:17
- បាល់ទាត់
រំជើបរំជួល! U19 កម្ពុជា កាន់តែកៀកបានឡើងជុំផ្ដាច់ព្រ័ត្រហើយ
- 2019-11-29 02:39:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជើបរំជួល! U19 កម្ពុជា កាន់តែកៀកបានឡើងជុំផ្ដាច់ព្រ័ត្រហើយ
ចន្លោះមិនឃើញ
ការទន្ទឹងរង់ចាំលទ្ធផលរបស់ក្រុម U19 កម្ពុជា ដើម្បីបានឡើងទៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship កាន់តែមានសង្ឃឹមច្រើនហើយ ក្រោយពីក្នុងពូល A នៅសល់ការប្រកួតតែ១ប្រកួតទៀតប៉ុណ្ណោះ។
ក្រុម U19 កម្ពុជានៅលេខ២ល្អក្នុងពូល ហើយកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាងលេង២ល្អបំផុត ដោយមាន៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ៣គ្រាប់។ ក្រុមតាមពូលដទៃទៀតបានធ្លាក់ចេញអស់ហើយ ដោយកម្ពុជានៅមើលតែ១ពូលទៀតប៉ុណ្ណោះ ពូល A នឹងបានដឹងច្បាស់ថាបានឡើងឬអត់ហើយ។
ក្នុងពូល A នេះ មានក្រុមអ៊ីរ៉ាក់ គុយវ៉ែត ប៉ាឡេស្ទីន អូម៉ង់ និងប៉ាគីស្ថាន។ ពួកគេបានប្រកួត៣ប្រកួតមកហើយ ខណៈដែលប៉ាគីស្ថានធ្លាក់ដោយស្វ័យប្រវត្តិ លេងបាន៤ប្រកួតជាស្រេច និងក្លាយជាក្រុមដែលគេមិនរាប់បញ្ចូល ដើម្បីកាត់ក្ដីយកក្រុមលេខ២ល្អទេ។ នៅសល់៤ក្រុមទៀត អ៊ីរ៉ាក់ គុយវ៉ែត ប៉ាឡេស្ទីន អូម៉ង់ នៅមាន១ប្រកួតក្នុងដៃ។ គុយវ៉ែត និងប៉ះប៉ាឡេស្ទីន ស្របពេលអ៊ីរ៉ាក់នឹងប៉ះក្រុមអូម៉ង់។
បើដកក្រុមប៉ាគីស្ថានចេញ គឺអ៊ីរ៉ាក់ និងគុយវ៉ែត ទើបមាន៤ពិន្ទុប៉ុណ្ណោះ ស្របពេលប៉ាឡេស្ទីនវិញ មាន៣ពិន្ទុ។ ត្រង់ចំណុចនេះហើយ ទើបកម្ពុជានៅមានសង្ឃឹមច្រើន ព្រោះថាកម្ពុជា ធ្លាក់លុះត្រាតែអ៊ីរ៉ាក់ និងគុយវ៉ែត ឈ្នះដៃគូដូចគ្នានៅប្រកួតចុងក្រោយ។ ផ្ទុយទៅវិញ បើមានក្រុមណាមួយចាញ់ ឬស្មើ នោះកម្ពុជា នឹងក្លាយជាក្រុមលេខ២ល្អ បានឡើងទៅជុំបន្ដហើយ។
នៅមានករណីមួយទៀតសម្រាប់ក្រុមប៉ាឡេស្ទីនដែរ គឺប៉ះក្រុមគុយវ៉ែត ត្រូវតែឈ្នះឱ្យបានច្រើនគ្រាប់បំផុត +3 ឡើង ទើបពួកគេអាចប្រជែងជាមួយក្រុមកម្ពុជាបាន។ តាមអ្វីដែលរៀបរាប់ខាងលើនេះ ក្រុម U19 កម្ពុជាមានសង្ឃឹមច្រើនហើយ ក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មី បានឡើងជុំផ្ដាច់ព្រ័ត្រ AFC U19 Championship៕