• 2019-11-29 02:10:51
  • បាល់ទាត់

Man Utd ចាញ់​ក្រុម​បាត​ពូល​ ២-១ នៅ​ Europa League

  • 2019-11-29 02:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​លេង​ចាញ់​ FC Astana ២​ទល់​នឹង​១​ ក្នុង​ការ​ប្រកួត​ UEFA Europa Leagueពូល​ L កាល​ពី​យប់​មិញ។

ក្រុម​រហស្សនាម​បិសាច​ក្រហម​បាន​ប្រើ​កីឡាករ​យុវជន​របស់​ខ្លួន​សឹង​ពេញ​មួយ​តារាង​ ដោយ​សារ​ពួកគេ​បាន​កក់​កៅអី​វគ្គ​បន្ត​រួច​ស្រេច​ទៅ​ដោយ​ក្រោយ​៥​ប្រកួត​មាន​១០​ពិន្ទុ។​ Jesse Lingard ដែល​ធ្វើ​ជា​ប្រធាន​ក្រុម​បាន​រក​គ្រាប់​បើក​ឆាក​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​នៅ​នាទី១០។

យ៉ាង​ណា​វគ្គ​ទី​ពីរ​ ​ម្ចាស់​ផ្ទះ​បាន​ដាក់​២​គ្រាប់​វិញ​ដោយ​ Dmitriy Shomko នៅ​នាទី​៥៥ និង​មួយ​គ្រាប់​ទៀត​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Di'Shon Bernard នៅ​នាទី៦២។​ United ត្រូវ​ស្វាគមន៍​ Aston Villa សម្រាប់​ប្រកួត​បន្ទាប់​នៅ Premier League៕ ​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់