• 2019-11-27 14:31:18
  • ព័ត៌មាន

គោព្រៃកម្ពុជា ហូប ទីម័រខាងកើត ៥-០ ឡើងឈរលេខ ១ ក្នុងពូលបណ្ដោះអាសន្ន

  • 2019-11-27 14:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន ក្រុមកម្ពុជា អាយុក្រោម ២២ ឆ្នាំបានយកឈ្នះដោយលទ្ធផល ៥:០ ទីម័រខាងកេីតអាយុក្រោម២២ឆ្នាំ។

រូបតំណាង

៥ គ្រាប់ដ៏សំខាន់នេះដែរបានជួយឲ្យក្រុម​កម្ពុជា​យក​បាន ៣​ ពិន្ទុ​ឡើងឈរលេខ ១ ក្នុងពូលបណ្ដោះអាសន្ន(លេខ ២ ប្រកួត ស្មើ ១ ឈ្នះ ១ មាន ៤ ពិន្ទុ)។

១ គ្រាប់ដំបូងរកបានដោយ ស៊ីន កក្កដា(នាទី ៧) ចំណែក ៤ គ្រាប់ទៀតត្រូវចាំដល់តង់ទី ២ នាទី ៧០ ទើបរកបានដោយ រឹង ប៊ុនហៀង (ទើបនឹងដូរចូល) រំលងបាន ៥ នាទីក្រោយ សៀង ចន្ធា ដូរចូលដែរហើយក៏រកបាន ១ គ្រាប់នាទី ៧៧។ នាទី ៨២ កែវ សុខផេង ដែលបញ្ជូនឲ្យគេច្រើនគ្រាប់ក៏រកបាន ១ ដែរ បន្តដល់នាទី ៩១ គ្រាប់ទី ៥ ស៊ុតបានដោយរឹង ប៊ុនហៀង ចប់ការប្រកួត។

សម្រាប់ប្រកួត​បន្ទាប់​ទៀត​កម្ពុជា ​សុទ្ធ​តែ​ប៉ះ​ក្រុម​ខ្លាំង​មាន ​មីយ៉ាន់ម៉ា ​និង​ម៉ាឡេស៊ី។ ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩​ នេះ​ក្រុម​កម្ពុជា ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ​និង​ទីម័រ។ ​ក្រុម​ក្នុង​ពូល ​លេខ​ ១​ និង​លេខ​២ ​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ រក្សា

មតិយោបល់