- 2019-11-26 12:00:21
- បាល់ទាត់
Sarri៖ ខ្ញុំត្រូវបានគេហៅថា "ពួកតាលីបង់" ព្រោះតែរឿងនេះ
- 2019-11-26 12:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sarri៖ ខ្ញុំត្រូវបានគេហៅថា "ពួកតាលីបង់" ព្រោះតែរឿងនេះ
ចន្លោះមិនឃើញ
លោក Maurizio Sarri គ្រូបង្គោលក្លឹប Juventus បាននិយាយក្នុងសន្និសីទសារព័ត៌មានថា លោកត្រូវបានគេហៅ "ក្រុមភេរវកម្មតាលីបង់" ដោយគ្រាន់តែលោកចង់ឲ្យកូនក្រុមលោក លេងតាមទម្រង់របស់លោក ឬ Sarriball សោះ។
លោកបាននិយាយបែបកំប្លែងថា៖ " ខ្ញុំត្រូវបានគេឲ្យងារថាជា "ពួកតាលីបង់" ដោយគ្រាន់តែខ្ញុំចង់លេងតាមទម្រង់របស់ខ្ញុំ។ នៅពេលឥលូវនេះ ទម្រង់លេងរបស់ក្រុម អត់ទាន់ល្អគ្រប់គ្រាន់ទេ ដោយសារតែខ្ញុំត្រូវការសម្របតាមបុគ្គលិកលក្ខណៈរបស់កូនក្រុមរបស់ខ្ញុំ " ។
លោកបានបន្តថា៖ " ប្រសិនបើខ្ញុំធ្វើតាមអ្វី ដែលចុះផ្សាយនៅកាសែត ឬ ពាក្យដែលនិយាយតគ្នា នោះខ្ញុំនឹងត្រូវឆ្កួតហើយ ដូច្នេះខ្ញុំមានតែធ្វើការរបស់ខ្ញុំតែប៉ុណ្ណោះ " ។
ទោះជា Juventus ឈរនៅលើកំពូលតារាង Serie A និងតារាងពូល D នៃ UEFA Champions League ក៏មានការរិះគន់ចំពោះទម្រង់លេងរបស់ Sarri ផងដែរ រហូតដល់មានសារព័ត៌មានខ្លះចុះផ្សាយថា Sarri មានបញ្ហារកាំរកូសជាមួយកីឡាករមួយចំនួនទៀតផង៕