• 2019-11-25 07:37:03
  • បាល់ទាត់

Pep ខ្លាច​របួស​ Aguero ពន្យារ​ដល់​ប្រកួត​​ទល់​ United និង​ Leicester​

  • 2019-11-25 07:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola កំពុង​ព្រួយ​បារម្ភ​ពី​របួស​ភ្លៅ​របស់​ Sergio Aguero ដែល​អាច​​ធ្វើ​ឲ្យ​រូប​គេ​អវត្តមាន​ប្រកួត​សំខាន់​ៗ​មួយ​ចំនួន​របស់​ Manchester City។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ត្រូវ​បាន​ប្ដូរ​ចេញ​​ដោយសារ​របួស​នៅ​វគ្គ​ទី​ពីរ​ក្នុង​ការ​ប្រកួត​ដែល​ City យក​ឈ្នះ​ Chelsea ២-១ កាល​ពី​ថ្ងៃ​សៅរ៍។​ Aguero ដែល​រក​បាន​៩​គ្រាប់​នៅ Premier League អាច​អវត្តមាន​ប្រកួត​ទល់​ Shakhtar Donetsk, Newcastle និង​ Burnley។​​

យ៉ាង​ណា​ Pep កំពុង​បារម្ភ​ខ្លាច​តារា​ឆ្នើម​របួស​ខ្លួន​ត្រូវ​សម្រាក​រហូត​ដល់​ក្លឹប​ប៉ះ Manchester United, Arsenal និង​ Leicester ដែល​សុទ្ធ​សឹង​ជា​ប្រកួត​សំខាន់​មិន​អាច​ខ្វះ​រូប​គេ​បាន។ Raheem Sterling អាច​ត្រូវ​ប្រើ​ជា​ខ្សែ​ប្រយុទ្ធ​ទោល​ ឬ​ត្រូវ​ចាប់​ដៃ​គូ​ជាមួយ​ Gabriel Jesus៕ ​

ប្រភព៖ ESPN FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់