• 2019-11-25 03:15:40
  • បាល់ទះ

បើក​ឆាក​ស៊ីហ្គេម​ ២០១៩​ បាល់ទះ​ក្នុង​សាល​កម្ពុជា​ប៉ះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​

  • 2019-11-25 03:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​កាន់​តែ​ខិត​មកដល់​ហើយ​ ខណៈ​ពិធី​បើក​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ចំណែក​បាល់ទះ​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ប្រកួត​ដំបូង។​

កម្ពុជាពេលប្រកួតស៊ីហ្គេម ២០១៧

បើ​តាម​កម្មវិធី​ប្រកួត​ដែល​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​បាន​បញ្ជក់​ថា​ ក្រុម​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​គឺ​ស្ថិត​ក្នុង​ពូល​ B​ មាន​កម្ពុជា​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ និង​វៀតណាម​ សរុប​មាន​៤ប្រទេស។​សម្រាប់​ប្រកួត​ដំបូង​របស់​កម្ពុជា​គឺ​ប៉ះ​ ហ្វីលីពីន​ ប្រកួត​ទី២​ប៉ះ ​ឥណ្ឌូណេស៊ី​ និង​ប្រកួត​ចុង​ក្រោយ​ប៉ះ​ វៀតណាម។​

តារាងប្រកួត

បញ្ជាក់​ដែរ​ថា​ក្រុម​បាល់ទះ​កម្ពុជា​នឹង​ចេញ​ទៅ​ចូលរួម​ស៊ីហ្គេម​ លើក​ទី៣០​នេះ​នៅ​យប់​ថ្ងៃ​ទី៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​ ចំពោះ​កម្ពុជា​វិញ​នឹង​បញ្ជូន​៣១​ប្រភេទ​កីឡា​ ចូលរួម​ប្រជែង​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់