- 2019-11-24 06:58:04
- បាល់ទាត់
សហព័ន្ធបាល់ទាត់ប្រទេសណា មានអាយុចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍?
- 2019-11-24 06:58:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់ប្រទេសណា មានអាយុចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍?
ចន្លោះមិនឃើញ
បើតាមគេហទំព័រផ្លូវការរបស់ FIFA សមាគមបាល់ទាត់សិង្ហបុរីមានអាយុចំណាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសដីកោះនេះ បានបង្កើតសមាគមបាល់ទាត់តាំងពីឆ្នាំ ១៨៩២ ពោលគឺនៅពេលដែលដែនដីនេះក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។
តាមពីក្រោយសិង្ហបុរីគឺ សហព័ន្ធបាល់ទាត់ហ្វីលីពីន។ ស្រដៀងគ្នានឹងសិង្ហបុរីដែរ ប្រទេសនេះបង្កើតសហព័ន្ធបាល់ទាត់ កំឡុងពេលដែលខ្លួននៅក្រោមអាណានិគមអាមេរិក ពោលគឺឆ្នាំ ១៩០៧។ បន្តពីហ្វីលីពីនគឺ ថៃ។ ថៃមានសមាគមបាល់ទាត់របស់ខ្លួននៅឆ្នាំ ១៩១៦។
លុះដល់ទសវត្សឆ្នាំ១៩៣០ មានប្រទេសចំនួន ៣ ដែលបង្កើតសមាគម ឬ សហព័ន្ធបាល់ទាត់របស់ខ្លួន។ ឥណ្ឌូណេស៊ី បង្កើតសមាគមបាល់ទាត់នៅឆ្នាំ១៩៣០ ពេលក្រោមអាណានិគមហុល្លង់។ យ៉ាងណាមិញ ប្រទេសនេះមានឱកាសទៅលេងនៅ World Cup នៅឆ្នាំ១៩៣៨។ ម៉ាឡេស៊ី និងកម្ពុជា បានបង្កើតសមាគម និងសហព័ន្ធបាល់ទាត់នៅឆ្នាំ១៩៣៣។
បន្តមកទៀតគឺ មីយ៉ាន់ម៉ា។ មុនពេលបានឯករាជ្យមួយឆ្នាំ ពោលគឺឆ្នាំ១៩៤៧ ប្រទេសនេះក៏បានបង្កើតសហព័ន្ធបាល់ទាត់របស់ខ្លួន។ នៅឆ្នាំ១៩៥១ ឡាវក៏បានបង្កើតសហព័ន្ធបាល់ទាត់របស់ខ្លួនដែរ។ ៨ឆ្នាំក្រោយមក នៅឆ្នាំ១៩៥៩ ប្រ៊ុយណេបានបង្កើតសមាគមបាល់ទាត់។
ចំណែកឯវៀតណាមវិញ ស្ថិតក្នុងកាលៈទេសៈប្រទេសបែងចែកជា ២ សហព័ន្ធបាល់ទាត់ក៏ត្រូវបានបង្កើតឡើងផងដែរ នៅឆ្នាំ១៩៦០ ទាំងនៅវៀតណាមខាងជើង និងវៀតណាមខាងត្បូង។
នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលបង្កើតសហព័ន្ធបាល់ទាត់ក្រោយគេគឺ ទីម័រខាងកើត ដោយបង្កើតនៅឆ្នាំ២០០២ ជាពេលដែលប្រទេសនេះទទួលបានឯករាជ្យជាផ្លូវការ៕