- 2019-11-21 14:25:41
- បាល់ទាត់
De Ligt៖ ខ្ញុំមិនស្ដាយក្រោយទេ ដែលចូលរួមជាមួយ Juventus
- 2019-11-21 14:25:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Ligt៖ ខ្ញុំមិនស្ដាយក្រោយទេ ដែលចូលរួមជាមួយ Juventus
ចន្លោះមិនឃើញ
ខ្សែការពារហុល្លង់កីឡាករ Matthijs De Ligt បាននិយាយប្រាប់សារព័ត៌មាន Voetbal Primeur ថា ខ្លួនមិនស្ដាយក្រោយទេ ដែលរួមរស់ជាមួយក្លឹប Juventus។
កីឡាកររូបនេះបានលើកឡើងថា៖ " ខ្ញុំមិនស្ដាយក្រោយទេ ដែលបានផ្លាស់ទៅកាន់ក្លឹប Juventus។ ពួកគេសរសេរច្រើនណាស់ ដើម្បីបំប៉ោងរឿងនេះ " ។
De Ligt បានបន្តថា៖ " ប្រសិនបើមនុស្សដូច Kluivert និយាយ វាហាក់ដូចជាការពិតអញ្ចឹង ប៉ុន្តែមិនមែនទេ វាគ្រាន់តែជាការសន្និដ្ឋានរបស់គាត់ប៉ុណ្ណោះ " ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ នាយកផ្នែកក្លឹបថ្នាល Barcelona លោក Patrick Kluivert បានលើកឡើងថា De Ligt ជ្រើសរើសយក Juventus ជាការសម្រេចចិត្តខុសមួយ៕