• 2019-11-21 08:17:08
  • បាល់ទាត់

Spurs ត្រៀម​តែ​លុយ​ទៅ! Mourinho ឈរ​លេខ​១​ខាង​ចាយ​លុយ​ច្រើន​ជាង​គេ

  • 2019-11-21 08:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur ទើប​តែងតាំង​លោក​ Jose Mourinho ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​កាល​ពី​ម្សិល​មិញ​ ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Mauricio Pochettino។​

យ៉ាង​ណា​ក្រុម​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​ដែល​ធ្លាប់​ជា​ក្លឹប​ចាយ​លុយ​ទិញ​ និង​ផ្ដោត​លើ​ការ​បណ្ដុះ​យុវជន​នោះ​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្រោយ​មាន​វត្តមាន​លោក​ Mourinho ដែល​ពូកែ​ទាំង​ដឹកនាំ​ និង​ចាយ​លុយ​មិន​ញញើត​ដៃ​ទិញ​កីឡាករ​ថ្លៃ​កប់​ៗ​ពពក។​

អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បច្ចុប្បន្ន​ឈរ​លេខ​១​ ក្នុង​តារាង​អ្នក​ចាត់ការ​ចាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​នោះ​លោក​ធ្លាប់​ទិញ​កីឡាករ​៩៧ ដោយ​ចំណាយ​អស់ ១,៦​ពាន់​លាន​​អឺរ៉ូ។​ អ្នក​ចាត់​ការ​ចាយ​ច្រើន​បន្ត​បន្ទាប់​មាន៖

២.​ Carlo Ancelotti ១,២ពាន់​លាន​​អឺរ៉ូ (ទិញ​កីឡាករ​៨៥នាក់)

៣. Pep Guardiola ១,២ ពាន់​លាន​​អឺរ៉ូ (ទិញ​កីឡាករ​៥២​នាក់)

៤. Manuel Pellegrini ១,១ ពាន់​លាន​អឺរ៉ូ​ (ទិញ​កីឡាករ​៨២​នាក់)

៥. Max Allegri ១​ពាន់​លាន​​អឺរ៉ូ (​ទិញ​កីឡាករ​៨៧នាក់)

៦. Arsene Wenger ៩៦៤​លាន​អឺរ៉ូ (​ទិញ​កីឡាករ​១០៣​នាក់)

៧. Roberto Mancini ៨០២​លាន​អឺរ៉ូ​ (ទិញ​កីឡាករ​៧៩​នាក់)

៨. Claudio Ranieri ៨០១​លាន​អឺរ៉ូ​ (​ទិញ​កីឡាករ​៩៥​នាក់​)

៩. Rafa Benitez ៧៥៣​លានអឺរ៉ូ (​ទិញ​កីឡាករ​៩២​នាក់)

១០. Unai Emery ៧០៥​លាន​អឺរ៉ូ​ (ទិញ​កីឡាករ​៦៣​នាក់)៕

ប្រភព៖ ESPN FC អត្ថបទ៖ រ័ត្ន

មតិយោបល់