• 2019-11-21 03:21:55
  • បាល់ទាត់

Spurs ចាយ​លុយ​ថែម​​យក​គ្រូ​បង្វឹក​២​រូប​ពី Lille តាម​ការ​ចង់​បាន​របស់​ Jose

  • 2019-11-21 03:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចុះ​កិច្ច​ព្រមព្រៀង​យក​លោក​ Jose Mourinho មក​ដឹកនាំ​ Tottenham Hotspur បាន​ធ្វើ​ការ​ព្រមព្រៀង​ពីរ​ផ្សេង​ទៀត​ជាមួយ​ក្លឹប​ Lille ដើម្បី​យក​លោក​ Joao Sacramento និង​ Nuno Santos។​

Santos (ស្ដាំ)

ការ​ព្រមព្រៀង​យក​គ្រូ​បង្វឹក​ទាំង​ពីរ​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​​ Mourinho ដើម្បី​យក​មក​ធ្វើ​ការ​ជាមួយ​លោក។​ Spurs បាន​ចំណាយ​អស់​៣​លាន​ផោន​ ដើម្បី​យក​លោក​ Sacramento ធ្វើ​ជា​ជំនួយការ​ និង​ Santos ធ្វើ​ជា​គ្រូ​បង្វឹក​អ្នក​ចាំ​ទី។​

ក្រៅ​ពី​នោះ​ក្រុម​រហស្សនាម​ មាន់​ខ្នាយ​មាស​អាច​នឹង​យក​ប្រធាន​គ្រប់គ្រង​ផ្នែក​កីឡា Luis Campos របស់​ Lille ម្នាក់​ទៀត​ ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​ Mourinho កាល​នៅ​ Real Madrid។ Campos នឹង​ជួយ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ទិញ​ដូរ​កីឡាករ​នៅ​អំឡុង​ទី​ផ្សារ​បើក​ខែ​មករា៕

Sacramento

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់