- 2019-11-21 01:50:06
- បាល់ទាត់
ទុកចិត្តមែស! ថៃ មិនហៅកីឡាករលើសអាយុ២២ឆ្នាំ លេងស៊ីហ្គេមឆ្នាំនេះទេ
- 2019-11-21 01:50:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុកចិត្តមែស! ថៃ មិនហៅកីឡាករលើសអាយុ២២ឆ្នាំ លេងស៊ីហ្គេមឆ្នាំនេះទេ
ចន្លោះមិនឃើញ
ក្រុម U22 ថៃ ដែលត្រូវទៅលេងនៅ ស៊ីហ្គេមឆ្នាំ២០១៩នេះ បានបង្ហាញបញ្ជីឈ្មោះ២០នាក់ហើយ ប៉ុន្តែពួកគេមិនហៅកីឡាករឈុតធំណាម្នាក់មករួមក្រុមនោះទេ។
ក្រុមដែលដឹកនាំដោយលោក Akira Nishino ខាងលើនេះ បានបញ្ចេញបញ្ជីឈ្មោះរបស់ពួកគេហើយ។ ខណៈដែលក្នុងបញ្ជីទាំង២០នាក់នោះ គឺមិនមានកីឡាករលើសអាយុ២២ឆ្នាំម្នាក់នោះទេ បើទោះជាតាមច្បាប់ក្រុមប្រទេសមួយ អាចហៅកីឡាករលើសអាយុចូលបាន២នាក់ក៏ដោយ។
តែមិនហៅកីឡាករលើសអាយុមែន ប៉ុន្តែបើមើលទៅឈ្មោះកីឡាករដែលជាប់នោះ គឺមាន Key Player និងខ្សែប្រយុទ្ធក្មេងៗលេងនៅឈុតធំថៃច្រើនដែរ។ ជាក់ស្ដែង Ekanit Panya, Supachai Chaided, Supachok Sarachat និង Suphanat Mueanta គឺជាខ្សែប្រយុទ្ធ៤រូបលេងនៅក្រុមធំ និងសមត្ថភាពមិនធម្មតាឡើយ។ ស្របពេល Worachit Kanitsribumpen, Rattanakorn Maikami និង Anon Amornlertsak វិញ សុទ្ធតែជាកីឡាករស្នូលសម្រាប់ក្រុមថៃហើយ។
ក្រុម U22 ថៃ ស្ថិតនៅពូល B ជាមួយក្រុមឥណ្ឌូណេស៊ី ឡាវ ព្រុយណេ សិង្ហបុរី និងវៀតណាម៕