• 2019-11-19 03:15:02
  • បាល់ទាត់

គ្រូ​ហុងកុង​ថា ​ចាប់​បាន​ក្បួន​លេង​របស់​កម្ពុជា ​និង​ត្រៀម​ជា​ស្រេច​យក​៣​ពិន្ទុ

  • 2019-11-19 03:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mixu Paatelainen ​គ្រូ​បង្វឹក​ក្រុម​ហុងកុង ​បាន​បញ្ជាក់​ថា​ត្រៀម​ខ្លួន​ជា​សម្រេច​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​កម្ពុជា​នៅ​ម៉ោង​៧​ល្ងាច​នេះ ​វគ្គ​ជម្រុះ World Cup 2022 ​។

កម្ពុជា​ប៉ះ​ក្រុម​ហុងកុង​នេះ​ម្ដង​មក​ហើយ​នៅ​ស្ដាត​អូឡាំពិក ​ដោយ​កាល​នោះ​ស្មើ​គ្នា ១-១។ ​យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​លើក​ទី​២​នេះ​វិញ ​គេ​សង្កេត​ឃើញ​ក្រុម​ហុងកុង​បាន​អភិវឌ្ឍ​សមត្ថភាព​ប្លែក​ពី​ប្រកួត​បើក​ឆាក​នោះ ដោយ​ពួកគេ​ទើប​តែ​លេង​ស្មើ​ក្រុម​បារ៉ែន​ថែម​ទៀត។

លោក Mixu ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ហុងកុង ​បាន​បញ្ជាក់​ថា​ប្រកួត​ទល់​កម្ពុជា​នេះ ​លោក​នឹង​រៀប​ចំ​ក្បួន​ថ្មី ​ព្រោះ​កម្រិត​លេង​កម្ពុជា​និង​បារ៉ែន​មិន​ដូច​គ្នា​ទេ។ ការ​លេង​ជា​ក្រុម​របស់​ហុងកុង ​លោក​រំពឹង​ថា​នឹង​ទទួល​បាន​៣​ពិន្ទុ​ពី​កម្ពុជា​សម្រាប់​ប្រកួត​ល្ងាច​នេះ ​ព្រោះ​ក្រុម​ទាំង​មូល​កំពុង​លេង​បាន​យ៉ាង​ល្អ។ លោក​មើល​ឃើញ​ច្បាស់​ពី​ក្បួន​លេង​របស់​កម្ពុជា ​ហើយ​ក្រុម​ហុងកុង​បច្ចុប្បន្ន​ក៏​ល្អ​ខ្លាំង​ ជាង​កាល​ប៉ះ​គ្នា​លើក​មុន​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់