• 2019-11-19 01:41:04
  • បាល់ទាត់

​កម្ពុជា​មាន​ឆន្ទៈ​មោះមុត ​និង​ត្រូវ​ការ​យក​៣​ពិន្ទុ​ពី​ក្រុម​ហុងកុង​​ល្ងាច​នេះ​

  • 2019-11-19 01:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​មូល​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​នេះ ​ដោយ​ក្រុម​មាន​ស្មារតី​ល្អ ​និង​មាន​ឆន្ទៈ​មោះ​មុត។

កម្ពុជា ត្រូវ​តតាំង​ជាមួយ​ក្រុម​ហុងកុង​នៅ​ម៉ោង​៧​ល្ងាច​នេះ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ហុងកុង។ ​ការ​ប្រកួត​នេះ​ដែរ ​នឹង​ស្វិតស្វាញ​សម្រាប់​ក្រុម​ទាំង​ពីរ ​ត្បិត​អី​ប្រកួត​ទី​១​កន្លង​ទៅ​នៅ​ទឹក​ដី​កម្ពុជា គឺ​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ។ ​ដោយ​ឡែក​សម្រាប់​លោក Felix ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​ក្រុម​កម្ពុជា​ត្រៀម​ជា​ស្រេច​និង​បាន​ល្អ​សម្រាប់​លេង​ទល់​ម្ចាស់​ផ្ទះ​ហុងកុង។

រូបភាព៖ FFC

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​នេះ ​បាន​បន្ថែម​ថា ​ស្មារតី​របស់​ក្រុម​ល្អ ​និង​មាន​ឆន្ទៈ​មោះមុត​ចំពោះ​ការ​ប្រកួត​ល្ងាច​នេះ ​ស្រប​ពេល​​ក្រុម​​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​ការ​៣​ពិន្ទុ​ដូច​គ្នា ដូច្នេះ​វា​នឹង​ក្លាយ​ជា​ប្រកួត​ជក់​ចិត្ត​មិន​ខាន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់