• 2019-11-18 08:19:30
  • បាល់ទាត់

Liverpool អាច​ក្លាយ​ជា​ក្រុម​ទី​៤​ដែល​មិន​ស្គាល់​បរាជ័យ​ចំនួន​៣០​ប្រកួត​ជាប់​គ្នា

  • 2019-11-18 08:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បច្ចុប្បន្ន​កំពុង​កាន់​កំណត់ត្រា​២៩​ប្រកួត​ជាប់​គ្នា​មិន​ដែល​ចាញ់​នៅ​ Premier League ហើយ​អាច​នឹង​ចារ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បើ​ស្មើ​ ឬ​ឈ្នះ​ Crystal Palace ចុង​សប្ដាហ៍​នេះ។

ក្រុម​រហស្សនាម​ហង្ស​ក្រហម​ចាញ់​នៅ​លីគ​លើក​ចុង​ក្រោយ​ ក្រោយ​ថ្វី​ជើង​ Manchester City កាល​ពី​ថ្ងៃ​ទី​៣​ មករា​ ឆ្នាំ​២០១៩ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ពួកគេ​មិន​ដែល​ចាញ់​នោះ​ទេ។​ បើ​ស្មើ​ឬ ឈ្នះ​ Crystal បាន​នោះ​ Liverpool នឹង​ក្លាយ​ជា​ក្រុម​ទី​៤​ មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ចំនួន​៣០​ប្រកួត។

កំណត់ត្រា​មិន​ដែល​ចាញ់​យូរ​ជាង​គេ​កាន់​កាប់​ដោយ​ Arsenal ចំនួន​៤៩​ប្រកួត (៧​ ឧសភា ២០០៣-១៦​ តុលា ២០០៤), Chelsea ចំនួន​៤០​ប្រកួត (​២៣ តុលា ២០០៤-២៩ តុលា ២០០៥), Arsenal ដដែល​ ចំនួន​៣០​ប្រកួត​ (២៣ ធ្នូ ២០០១-៦ តុលា ២០០២) និង​ Manchester City ចំនួន​ ៣០​ប្រកួត​ (៨ មេសា​ ២០១៧-២ មករា ២០១៨)៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់