- 2019-11-16 03:55:23
- បាល់ទាត់
៨១ឆ្នាំ ហ្វាំងឡង់ បានទៅលេង Euro ជុំផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
- 2019-11-16 03:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨១ឆ្នាំ ហ្វាំងឡង់ បានទៅលេង Euro ជុំផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ក្រោយពីយកឈ្នះលើក្រុមលីឈីនស្ដាត បានក្នុងលទ្ធផល ៣-០ នៅយប់មិញ បានធ្វើឱ្យក្រុមហ្វាំងឡង់កក់កៅអីជុំចុងក្រោយពានរង្វាន់ Euro 2020 បានហើយ។
Teemu Pukki ខ្សែប្រយុទ្ធដែលកំពុងឡើងជើងនៅអង់គ្លេស បានជួយប្រទេសរបស់ខ្លួនយកឈ្នះក្រុមលីឈីនស្ដាតបាន៣-០ ដោយរូបគេរកបាន២គ្រាប់ម្នាក់។ នេះជាកំណត់ត្រាប្រវត្តិសាស្ត្រមួយហើយសម្រាប់ក្រុមហ្វាំងឡង់ ដោយពួកគេមិនដែលបានទៅលេងជុំផ្ដាច់ព្រ័ត្រម្ដងណាឡើយ៨១ឆ្នាំមកហើយ។
គ្រាន់តែចប់ការប្រកួតភ្លាម អ្នកគាំទ្ររបស់ប្រទេសនេះរត់ចូលទីលានអបអរជាមួយក្រុមកីឡាករភ្លែត ក៏ព្រោះតែសប្បាយចិត្តរកពាក្យអ្វីនិយាយមិនបានឡើយ។ ក្រុមនេះនៅពូលជាមួយក្រុមអ៊ីតាលី ដោយពួកគេឈនៅលេខ២ ហើយអ៊ីតាលីឈរនៅលេខ១៕