• 2019-11-15 08:44:51
  • បាល់ទាត់

ស៊ុត​​ទម្លុះ​ De Geaល្អ​ចឹង​តើ​បាន Longstaff ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​

  • 2019-11-15 08:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Matty Longstaff បាន​ឈ្នះ​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ​តុលា​នៅ Premier League (Goal of the Month) ក្រោយ​ទម្លាយ​សំណាញ់​ទី​ Manchester United ក្នុង​ការ​ប្រកួត​លីគ​លើក​ដំបូង។​

ខ្សែ​បម្រើ​វ័យ​១៩​ឆ្នាំ​បាន​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយ​ជា​ការ​ពិត​ ដោយ​មិន​ត្រឹម​តែ​អាច​លេង​លីគ​កំពូល​ដំបូង​នោះ​ទេ​ ថែម​ទាំង​រក​គ្រាប់​ឲ្យ​ក្រុម​ឈ្នះ​ថែម​ទៀត​ ក្រោយ​ស៊ុត​មួយ​ជើង​ពី​ចម្ងាយ​ ផុត​ដៃ​អ្នក​ចាំ​ទី​ De Gea ជួយ​ក្រុម​សារិកា​ព្រៃ​ Newcastle ឈ្នះ​ការ​ប្រកួត​ ១-០។​

គ្រាប់​​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ជា​បាល់​ល្អ​ដោយ​អ្នក​ជំនាញ​នៅ​ Premier League រួម​ផ្សំ​នឹង​ការ​បោះឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​ និង​បាន​យក​ឈ្នះ​គ្រាប់​បាល់​ផ្សេង​ៗ​ទៀត​ចំនួន​៧​ដែល​គេ​ដាក់​ឲ្យ​ជ្រើសរើស៕

ប្រភព៖ Premier League ប្រែសម្រួល៖ សៀនហួរ

មតិយោបល់