• 2019-11-15 01:58:45
  • បាល់ទាត់

ពូកែ​ថា​របួស Ronaldo ស៊ុត Hat-trick ឲ្យ​មើល​មួយ​នៅ​ជម្រើស​ជាតិ​

  • 2019-11-15 01:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លីទុយអានី​រហូត​ ៦​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro ២០២០​កាល​ពី​យប់​មិញ​ក្នុង​នោះ​ Cristiano Ronaldo រក​បាន​៣​គ្រាប់​តែ​ឯង។​

ប្រធាន​ក្រុម​វ័យ​៣៤​ឆ្នាំ​ស៊ុត​ Hat-trick នៅ​នាទី៧​ ដោយ​បាល់​ប៉េណាល់ទី​ និង​បន្ទាប់​មក​នៅ​នាទី​ ២២ និង​៦៥។​ ៣​គ្រាប់​ផ្សេង​ទៀត​គឺ​ជា​គុណ​សម្បត្តិ​របស់​ Afonso Fernandes នៅ​នាទី​៥២​, Mendes Paciência នៅ​នាទី​៥៦​ និង​, Bernardo Silva នៅ​នាទី​៦៣។​​

ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​ព័រទុយហ្គាល់​នឹង​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ Euro ឆ្នាំ​ក្រោយ​បើ​សិន​ពួកគេ​យក​ឈ្នះ​ជម្រើស​ជាតិ​លុចសំបួ​ នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់