- 2019-11-14 04:26:13
- បាល់ទាត់
អបអរ ក្រុម U19 កម្ពុជា បានរង្វាន់លើកទឹកចិត្តហើយ ក្រោយឈ្នះថៃ
- 2019-11-14 04:26:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ ក្រុម U19 កម្ពុជា បានរង្វាន់លើកទឹកចិត្តហើយ ក្រោយឈ្នះថៃ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំរបស់កម្ពុជា ទទួលបានរង្វាន់លើកទឹកចិត្តពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ ក្នុងម្នាក់៤លានរៀល។
បើតាម Page សហព័ន្ធ បានបញ្ជាក់ថាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន ៤លានរៀល សរុបទាំងអស់ ១២៨ លានរៀល ដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និងក្រុមការងារគ្រូបង្វឹក ក្នុងការខិតខំប្រឹងប្រែងក្នុងព្រឹត្តិការណ៍ ការប្រកួត AFC U-19 Championship 2020 Qualifiers។
រំលឹកថាក្រុម U19 កម្ពុជាបានចំណាត់ថ្នាក់លេខ២ក្នុងពូល ក្រោយពីយកឈ្នះក្រុមថៃ និងព្រុយណេបាននាប្រកួតចុងក្រោយ។ បច្ចុប្បន្ននេះ ក្រុមកម្ពុជា ក៏ឈរក្នុងតំណែងលេខ២ល្អ អាចមានសង្ឃឹមឡើងទៅជុំបន្ដទៀតដែរ ដោយរង់ចាំមើលតែការប្រកួតពូល A ទៀតប៉ុណ្ណោះ។ ប្រសិនបើលេខ២ពូល A មានពិន្ទុតិចជាងកម្ពុជា ឬមាន៦ពិន្ទុដែរ តែមានគ្រាប់បាល់ចំណេញតិចជាង៣គ្រាប់ នោះកម្ពុជានឹងបានឡើងទៅវគ្គបន្ដ ជាប្រវត្តិសាស្ត្រហើយ៕