- 2019-11-13 00:46:00
- បាល់ទាត់
អតីតប្រធានក្រុម Man City ទទូចឲ្យ Pep ទិញខ្សែការពារថ្មីខែមករា
- 2019-11-13 00:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានក្រុម Man City ទទូចឲ្យ Pep ទិញខ្សែការពារថ្មីខែមករា
ចន្លោះមិនឃើញ
Vincent Kompany ទទូចឲ្យ Pep Guardiola ទិញខ្សែការពារឲ្យខានតែបាននៅខែមករាខាងមុខនេះដើម្បីដោះស្រាយវិបត្តិក្លឹបកំពុងជួបប្រទះ។
City មិនទាន់បានទិញខ្សែការពារកណ្ដាលល្អណាមួយមកវិញទេចាប់តាំងពី Kompany ចាកចេញកាលពីរដូវកាលមុនខណៈ Aymeric Laporte មានរបួសជង្គង់ធ្ងន់ធ្ងរតាំងពីខែកញ្ញាត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់២ខែទៀតទើបអាចចូលលេងវិញបាន។
Guardiola បច្ចុប្បន្ននៅសល់ខ្សែការពារកណ្ដាលតែពីររូបប៉ុណ្ណោះគឺ John Stones និង Nicolas Otamendi រហូតធ្វើឲ្យរូបលោកពេលខ្លះត្រូវបង្ខំចិត្តទម្លាក់ Fernandinho ឲ្យលេងជាខ្សែការពារវិញ។ ទាំងនេះជាមូលហេតុដែល Kompany ដាស់តឿនអតីតអ្នកចាត់ការរបស់ខ្លួន៕