• 2019-11-08 14:22:34
  • បាល់ទាត់

កីឡាករ​ Barca ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ជាង កីឡាករ​ Real

  • 2019-11-08 14:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​តាំង​ពី​ Pre-Season ត្រូវ​បាន​បញ្ចប់ កីឡាករ Barcelona ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ជាង​កីឡាករ Real Madrid។

អ្នក​ចាត់​ការ​ក្លឹប Barca លោក Ernesto Valverde បាន​អនុញ្ញាត​ឲ្យ​កីឡាករ​​ឈប់​សម្រាក​ដល់​ទៅ ២៦ ថ្ងៃ គិត​ពី​ពេល Pre-Season ត្រូវ​បាន​បិទ​បញ្ចប់​មក។ អ្នក​ចាត់​ការ​វ័យ ៥៥​ឆ្នាំ បាន​ការពារ​នូវ​ការ​សម្រេច​នេះ ដោយ​បាន​អះអាង​ថា Barca មិន​ត្រូវ​បាន​រៀប​ចំ​ឲ្យ​លេង​ការ​ប្រកួត​ចំ​ថ្ងៃ​ចុង​សប្ដាហ៍​ជា​ច្រើន​ដង​ នា​ដើម​រដូវ​កាល​នេះ។

ដោយ​ឡែក គ្រូ​បង្វឹក​ក្លឹប Real Madrid លោក Zinedine Zidane បាន​អនុញ្ញាត​ឲ្យ​កូន​ក្រុម​លោក​សម្រាក​ ១៧ ថ្ងៃ​ គិត​ក្នុង​អំឡុង​ពេល​ដូច​គ្នា។ តាម​ពិត​ទៅ មុន​ចាញ់​ PSG ក្នុង​លទ្ធផល ៣-០ នៅ UCL កាល​ពី​ដើម​ខែ​កញ្ញា លោក Zidane ក៏​បាន​សម្រេច​ឲ្យ​កីឡាករ Real Madrid ឈប់​សម្រាក​ច្រើន​ដែរ គឺ​ដល់​ទៅ ១២​ថ្ងៃ​ឯណោះ ពី​ចន្លោះ​ថ្ងៃ​ទី ២៧ កក្កដា ដល់​ថ្ងៃ​ទី ១៩ កញ្ញា។ ទោះ​ជា​យ៉ាង​ណា​ ក្រោយ​មក លោក​បាន​បន្ថយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​មក​ត្រឹម ៥​ថ្ងៃ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់