- 2019-11-08 13:30:22
- បាល់ទាត់
ពិតទេ Suarez ចង់ទៅប្រកបអាជីពនៅអាមេរិក?
- 2019-11-08 13:30:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ Suarez ចង់ទៅប្រកបអាជីពនៅអាមេរិក?
ចន្លោះមិនឃើញ
កីឡាករ Nico Lodeiro អះអាងថា មិត្តរបស់ខ្លួន ខ្សែប្រយុទ្ធ Luis Suarez ចង់ទៅលេងក្នុងលីគ MLS នៅសហរដ្ឋអាមេរិក។
ក្នុងថ្ងៃនេះ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Lodeiro បាននិយាយថា Suarez ចង់ទៅលេងក្នុងលីគ MLS ហើយតែងតែសួររូបគេអំពីលីគមួយនេះ។ កីឡាករដដែលបានបញ្ជាក់ទៀតថា មិនយូរមិនឆាប់ទេ Suarez នឹងមកលេងក្នុងលីគអាមេរិកជាមិនខាន ហើយសង្ឃឹមថាមិត្តខ្លួន នឹងអាចមកលេងជាមួយខ្លួននៅក្លឹប Seattle Sounders។
កីឡាករប្រយុទ្ធវ័យ ៣២ឆ្នាំ Suarez មានកុងត្រាជាមួយ Barca រហូតដល់ឆ្នាំ ២០២១៕