• 2019-11-08 03:41:33
  • បាល់ទាត់

រំលឹក​វីដេអូ ​U18 ​កម្ពុជា ​ធ្វើ​ឱ្យ​ថៃ ​ឈឺ​ចាប់ ​មុន​ពេល​ប៉ះ​គ្នា​ម្ដង​ទៀត​ល្ងាច​នេះ​

  • 2019-11-08 03:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ U19 ​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម U19 ​ថៃ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U19 Championship ​ក្នុង​ពូល G ​។

​ក្រុម​ទាំង​ពីរ​នេះ ​អាច​និយាយ​បាន​ថា​ទើប​តែ​ជួប​គ្នា​ប៉ុន្មាន​ខែ​នេះ​ទេ ​នៅ​ប្រទេស​វៀតណាម ​ដោយ​គ្រា​នោះ​កម្ពុជា​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ឈ្នះ​ក្រុម​ថៃ ​បាន​ក្នុង​លទ្ធផល ៤-៣ ​និង​ឈ្នះ​ដល់​ក្រុម​វៀតណាម​ទៀត​ឯ​ណោះ។ ​ចង់​ដឹង​ថា​នៅ​ពេល​នោះ ​កម្ពុជា​លេង​ល្អ​កម្រិត​ណា ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ក្រោយ​ពី​មើល​វីដេអូ​ចប់ ​សូម​រំលឹក​បន្តិច​ថា​ក្រុម U19 ​ថៃ ​លើក​នេះ​បាន​ផ្លាស់​ប្ដូរ​កីឡាករ​មួយ​ចំនួន​ចេញ ​ដាក់​ថ្មី​ចូល។ ​ខណៈ​ដែល​ទម្រង់​លេង​របស់​គេ​២​ប្រកួត​កន្លង​មក​ក៏​ល្អ​ដែរ ​ដោយ​ឈ្នះ​ក្រុម​ព្រុយណេ ​៩-០ ​និង​បន្ដ​ឈ្នះ​កោះ​ម៉ារីណា ​២១-០៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី