- 2019-11-08 01:35:50
- បាល់ទាត់
តើ សៀង ចន្ធា អាចឱ្យថៃ ចុកចាប់ម្ដងទៀតបានឬទេ ល្ងាចនេះ
- 2019-11-08 01:35:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ សៀង ចន្ធា អាចឱ្យថៃ ចុកចាប់ម្ដងទៀតបានឬទេ ល្ងាចនេះ
ចន្លោះមិនឃើញ
នៅល្ងាចម៉ោង៦:៣០នាទីនេះ U19 កម្ពុជា នឹងត្រូវតតាំងជាមួយក្រុម U19 ថៃ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U19 Championship ក្នុងពូល G ។
មុនការប្រកួតនេះចាប់ផ្ដើម អ្នកគាំទ្រកម្ពុជានៅចាំមិនភ្លេចឡើយ កាលគ្រាលេងពាន AFF U18 នៅវៀតណាមលើកមុន។ ដោយកម្ពុជា ប៉ះថៃដូចគ្នា ហើយអាចទម្លាក់ក្រុមខ្លាំងមួយនេះបានក្នុងលទ្ធផល ៤-៣ ។ ដោយកុមារពេជ្រកម្ពុជា សៀង ចន្ធា រកបាន២គ្រាប់នៅចុងម៉ោង ជួយក្រុមគោព្រៃជំទង់បង្កើតប្រវត្តិសាស្ត្រថ្មីតែម្ដង។
ស្របពេលលើកនេះវិញ ក្រុមថៃដដែលនេះ ក៏នឹងត្រូវប៉ះក្រុមកម្ពុជាឈុតដដែលដូចគ្នា។ ចាំមើលថាតើកម្ពុជា នៅតែអាចផ្ដល់មេរៀនចុកចាប់ ពិបាកទ្រាំឱ្យក្រុមថៃម្ដងទៀតឬយ៉ាងណា? មុនការប្រកួតនេះ គ្រូបង្វឹកក្រុម U19 ថៃក៏បង្ហើបថាបានប្ដូរកីឡាករមួយចំនួនដែរ ក្រោយពីបរាជ័យនៅវៀតណាមនោះ។ ដោយឡែកខាងក្រុមគ្រូកម្ពុជាវិញ ក៏តឿនកូនក្រុម កុំមើលងាយសមត្ថភាពក្រុមថៃឱ្យសោះ ព្រោះបើប្រៀបធៀបលើកមុន ថៃពេលនេះល្អជាងមុនច្រើន៕