• 2019-11-07 04:25:14
  • បាល់ទាត់

Ramsey មក​លួច​គ្រាប់​​ស្រស់​ៗ ធ្វើ​ឲ្យ​ Ronaldo ខកខាន​រក​គ្រាប់ Free-Kick ដំបូង​ឲ្យ Juventus

  • 2019-11-07 04:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ស្ទើរ​តែ​​អាច​រក​គ្រាប់​បាល់ Free-Kick ​ដំបូង​ឲ្យ​ Juventus ទៅ​ហើយ តែ​បែរ​ជា​មិត្ត​រួម​ក្រុម Aaron Ramsey មក​លួច​នៅ​នឹង​មុខ​ស្រស់​ទៅ​វិញ។

ម្ចាស់​ពាន Ballon d'Or មាន​ឱកាស​ទាត់ Free-Kick ឲ្យ Juventus ២៨​ជើង​ហើយ​ចាប់​តាំង​ផ្ទេរ​ពី Real Madrid កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​មិន​ទាន់​ទាត់​ចូល​មួយ​គ្រាប់​ណា​នៅ​ឡើយ​ទេ។ ក្នុង​ការ​​ប្រកួត​ជាមួយ​ក្រុម Lokomotiv Moscow កាល​ពី​យប់​មិញ Ronaldo ស្ទើរ​តែ​រក​គ្រាប់​បាន​ទៅ​ហើយ​។

នាទី​ទី​៣ Juventus ទទួល​បាន​ឱកាស​ទាត់ Free-Kick ដែល​ជា​តួ​នាទី​របស់ Ronaldo។ តារា​របស់​ព័រទុយហ្គាល់​​បាន​ទាត់​សំដៅ​ទី​យ៉ាង​ល្អ ប៉ះ​ដៃ​អ្នក​ចាំទី​ភ្លាត់​ចូល​តាម​ប្រឡោះ​ជើង​​រំកិល​ជិត​ចូល​ទី​ទៅ​ហើយ បែរ​ជា Ramsey ទៅ​ឆ្លៀត​បន្ថែម។

បញ្ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ Juventus បាន​យក​ឈ្នះ Lokomotiv Moscow ២-១៕

​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់