- 2019-11-06 15:03:14
- បាល់ទាត់
Wenger ចាប់អារម្មណ៍ Bayern ខណៈគ្រូបង្វឹក ២ ទៀតបដិសេធ
- 2019-11-06 15:03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wenger ចាប់អារម្មណ៍ Bayern ខណៈគ្រូបង្វឹក ២ ទៀតបដិសេធ
ចន្លោះមិនឃើញ
អតីតអ្នកចាត់ការក្លឹប Arsenal លោក Arsene Wenger ចាប់អារម្មណ៍តួនាទីគ្រូបង្វឹកក្លឹប Bayern Munich ។
ពេលសួរថាចាប់អារម្មណ៍នឹងការងារគ្រូបង្វឹកក្លឹប Bayern លោក Wenger បានប្រាប់សារព័ត៌មាន BeIN Sport ថា៖ "ប្រាកដណាស់។ អាជីពដឹកនាំបង្វឹកក្រុមគឺជាជីវិតរបស់ខ្ញុំ"។
ដោយឡែក បើតាមរបាយការណ៍មួយចំនួន ក្លឹប Bayern Munich បានចាប់អារម្មណ៍ទាក់ទងគ្រូបង្វឹកចំនួន ២ រូបទៀត គឺគ្រូបង្វឹក RB Leipzig លោក Ralf Rangnick និងគ្រូបង្វឹក PSG លោក Thomas Tuchel។ ទោះជាយ៉ាងណា គ្រូបង្វឹកទាំងពីរបានសម្រេចបដិសេធនឹងតួនាទីនេះ។ លោក Tuchel បានចេញមុខបដិសេធផ្ទាល់ ដោយថាលោកកំពុងមានកុងត្រាជាមួយ PSG ខណៈភ្នាក់ងារលោក Rangnick បញ្ជាក់ថា ការរំពឹងទុកមានភាពខុសគ្នារវាង លោក Rangnick និងក្លឹប Bayern។
ក្លឹប Bayern ទើបបញ្ចប់ការងារគ្រូបង្វឹក Niko Kovac ក្រោយបានចាញ់ក្លឹប Eintracht Frankfurt ក្នុងលទ្ធផល ៥ ទល់នឹង ១ កាលពីចុងសប្ដាហ៍មុន៕