- 2019-11-05 03:39:09
- បាល់ទាត់
មកស្គាល់អាវុធពិសេសថៃ ស៊ុត៤គ្រាប់ម្សិលមិញ ត្រៀមប៉ះU19 កម្ពុជា
- 2019-11-05 03:39:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អាវុធពិសេសថៃ ស៊ុត៤គ្រាប់ម្សិលមិញ ត្រៀមប៉ះU19 កម្ពុជា
ចន្លោះមិនឃើញ
ក្រុម U19 ជម្រើសជាតិថៃ នឹងត្រូវសងសឹកក្រុម U19 ជម្រើសជាតិកម្ពុជា នៅថ្ងៃទី៨ខាងមុខនេះ ពានរង្វាន់ AFC U19 Championship វគ្គជម្រុះពូល G ។
ថៃបានបរាជ័យម្ដងមកហើយជាមួយក្រុមកម្ពុជានេះ ដូច្នេះការប្រកួតខាងមុខ ពួកគេបានត្រៀមកីឡាករនិងផ្លាស់ប្ដូរសមាសភាពជាច្រើនរូប។ ជាក់ស្ដែង ក្រុម U19 ថៃលើកនេះ បានយកយុវជនវ័យ១៧ឆ្នាំម្នាក់របស់ក្រុម Buriram United មករួមក្រុម។ Suphanat Mueanta ជាអាវុធថ្មីរបស់ក្រុមថៃ ព្រោះថាខ្សែប្រយុទ្ធរូបនេះលេងល្អ និងជាប់ឈ្មោះក្នុងបញ្ជីឈុតថៃថែមទៀតផង។
មុនពេលមកកម្ពុជានេះ Suphanat ក៏បានហាត់ជាមួយក្រុមធំថៃដែរ ដើម្បីត្រៀមខ្លួនលេងវគ្គជម្រុះ World Cup 2022 ដោយថៃប៉ះម៉ាឡេស៊ី និងវៀតណាម។ និយាយពីកំណត់ត្រានៅក្លឹប Buriram United វិញ កីឡាករកើតនៅស៊ីសាកេត នេះ ជាកីឡាករក្មេងបំផុតរកគ្រាប់បាល់បាននៅលីគកំពូលថៃ នៅត្រឹមវ័យ១៥ឆ្នាំ៩ខែ២២ថ្ងៃ គ្រាដែលរូបគេជួយក្រុម Buriram ឈ្នះ Air Force ៥-០។
Suphanat ក៏ក្លាយជាកីឡាករទី៥ក្មេងបំផុតដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់ AFC Champions League ផងដែរ កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩កន្លងទៅនេះ លេងទល់ក្រុម Jeonbuk Hyundai Motor ក្នុងពូល G ។ បន្ទាប់មករូបគេរកបាន១គ្រាប់ក្នុងពានរង្វាន់នេះ ទល់ក្រុម Beijing Guoan ក្នុងការប្រកួតទី៣ ដែលធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុតរកគ្រាប់បាល់បាន នៅត្រឹមវ័យ១៦ឆ្នាំ។
ដោយឡែកក្នុងការលេងពាន AFC U19 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ម្សិលមិញក៏រកបាន៤គ្រាប់ ជួយក្រុមថៃឈ្នះក្រុមព្រុយណេ ៩-០ ដែរ។ ប្រកួតបន្ទាប់ ថៃនឹងត្រូវប៉ះក្រុមគោព្រៃកម្ពុជាដែលទើបឈ្នះកោះម៉ារីណា ៩-០ ដូចគ្នា។ ដូច្នេះ វានឹងក្លាយជាប្រកួតជក់ចិត្ត តានតឹងបំផុតជាក់ជាមិនខាន៕