
- 2019-11-04 13:40:31
- បាល់ទាត់
អស្ចារ្យ! កុមារពេជ្រ សៀង ចន្ធា ដូរចូលភ្លាម ស៊ុត ៣គ្រាប់ភ្លែត ជួយ U19 កម្ពុជា ឈ្នះ ៩-០
- 2019-11-04 13:40:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! កុមារពេជ្រ សៀង ចន្ធា ដូរចូលភ្លាម ស៊ុត ៣គ្រាប់ភ្លែត ជួយ U19 កម្ពុជា ឈ្នះ ៩-០
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ (U-19) បានបំបាក់ក្រុមបាល់ទាត់ U-19 Northern Mariana Islands ដោយលទ្ធផល ៩-០ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U-19 Championship ឆ្នាំ២០២០ នារាត្រីថ្ងៃទី០៤ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
៩គ្រាប់របស់ក្រុម U-19 កម្ពុជា រកបានដោយ សៀង ចន្ធា (៣គ្រាប់), លឹម ពិសុទ្ធ (២គ្រាប់), ធីលៀង (២គ្រាប់), លី ម៉ាអ៊ែល (១គ្រាប់) និង វុទ្ធ តុលា (១គ្រាប់)។
នេះជាជ័យជម្នះលើកដំបូង ក្នុង ២ប្រកួតរបស់ U-19 កម្ពុជា ពោលគឺបន្ទាប់ពីប្រកួតបើកឆាក ចាញ់ក្រុម U-19 ម៉ាឡេស៊ី ៤-៥។ ប្រកួតបន្ទាប់ ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងប៉ះក្រុម U-19 ថៃ នាថ្ងៃទី៨ ខែវិច្ឆិកា។ ចំណែកកោះ Northern Mariana បានបរាជ័យ ២ប្រកួតជាប់គ្នា បន្ទាប់ពីចាញ់ប្រ៊ុយណេ ៣-៤ កាលពីប្រកួតដំបូង។
វីដេអូហាយឡាយ៖