• 2019-11-04 12:38:53
  • បាល់ទាត់

Schweinsteiger យល់​ថា​ អ្នក​ចាត់​ការ​រូប​នេះ អាច​នឹង​ចង់​មក​ដឹកនាំ​ក្លឹប Bayern

  • 2019-11-04 12:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរ​បុរស​ក្លឹប Bayern Munich អតីត​កីឡាករ Bastain Schweinsteiger យល់​ថា លោក​ Jose Mourinho អាច​នឹង​ចង់​មក​ដឹក​នាំ​ក្លឹប​យក្ស​អាល្លឺម៉ង់។

នា​ថ្ងៃ​នេះ Schweinsteiger បាន​និយាយ​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ Blid ថា លោក Mourinho អាច​នឹង​ចង់​មក​ដឹក​នាំ​ក្លឹប Bayern។

Schewinsteiger​ ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Mourinho កាល​ពី​នៅ​ក្លឹប​បិសាច​ក្រហម​នា​រដូវ​កាល​ ២០១៦/១៧។ អតីត​កីឡាករ បាន​អះអាង​ថា ក្នុង​អំឡុង​ពេល​នោះ អ្នក​ចាត់​ការ​ព័រទុយហ្គាល់​រូប​នេះ​បាន​រៀន​ភាសា​អាល្លឺម៉ង់​ ហើយ​តែង​តែ​ជជីក​សួរ​ខ្លួន​អំពី​ក្លឹប Bayern និង​លីគ​ Bundesliga។

លើស​ពី​នេះ​ទៅ​ទៀត នា​ពេល​ប្រកួត​ក្រៅ​ដី​ម្តង​ៗ លោក Mourinho តែង​តែ​បើក​មើល​ការ​ប្រកួត​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ ព្រម​ទាំង​ស្គាល់​បណ្ដា​កីឡាករ​កំពុង​ប្រកប​អាជីព​ក្នុង​លីគ​នេះ​ថែម​ទៀត​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Schewinsteiger។

វីរបុរស​ក្លឹប​ Bayern យល់​ថា Mourinho មិន​ដែល​មាន​ប្រវត្តិ​ដឹកនាំ​នៅ​លីគ​កំពូល​អាល្លឺម៉ង់​នោះ​ទេ ដូច្នេះ​ហើយ ទើប​លទ្ធភាព​មក​ដឹកនាំ​ក្លឹប​យក្ស​អាល្លឺម៉ង់​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​លោក។

កាល​ពី​ម្សិល​មិញ ក្លឹប Bayern ទើប​បញ្ចប់​ការងារ​គ្រូ​បង្វឹក Niko Kovac ក្រោយ​ចាញ់​ក្លឹប Eintracht Frankfurt ៥ ទល់​នឹង ១។ ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លេច​ឡើង​ថា លោក Jose Mourinho លោក Arsene Wenger និង លោក Massimiliano Allegri កំពុង​ស្ថិត​ជា​បេក្ខភាព​ជួរ​មុខ​សម្រាប់​តួនាទី​គ្រូ​បង្វឹក​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ។

គិតមកទល់ពេលនេះ លោក Mourinho បាន​ទំនេរពីតួនាទីដឹកនាំជិតមួយឆ្នាំហើយ បន្ទាប់ពីត្រូវបានបញ្ចប់ការងារដោយ​​ក្លឹប Manchester United កាលពី​ចុងឆ្នាំមុន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់