• 2019-10-24 02:28:39
  • បាល់ទាត់

Mertens វ៉ា​ដាច់​ Maradona ជា​ Top Scorer ទី​ពីរ​នៅ Napoli

  • 2019-10-24 02:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dries Mertens បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ឲ្យ​ Napoli ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​បាន​យក​ឈ្នះ​ Red Bull Salzburg ៣-២​ នៅ​ Champions League។​

២គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​វ៉ា​ដាច់​កំណត់ត្រា​ Diego Maradonaជា​ Top Scorer ទី​ពីរ​របស់​ក្លឹប​។​ Mertens នៅ​ខ្វះ​តែ​៥​គ្រាប់​ទៀត​ប៉ុណ្ណោះ​ គឺ​អាច​តាម​ស្មើ​ Marek Hamsik ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ Napoli បាន​ហើយ។​

​​Napoli ពេល​នេះ​មាន​៧​ពិន្ទុ​ហើយ​ ពី​៣​ប្រកួត​កន្លង​មក​របស់​ខ្លួន។​ ក្លឹប​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី​នឹង​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បើ​សិន​ពួកគេ​អាច​យក​ឈ្នះ​ Salzburg នៅ​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា៕

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់