• 2019-10-21 06:53:18
  • បាល់ទះ

អ្នក​ចូលចិត្ត​មើល​បាល់ទះ​ កុំ​ភ្លេច​ថ្ងៃ​សៅរ៍​ ក្រុម​វិសាខា​ ប៉ះ​ ប៉ូលីស​ ម៉ោង​៣រសៀល​

  • 2019-10-21 06:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ប្រិយមិត្ត​ដែល​និយម​ទស្សនា​ការ​ប្រកួត​បាល់ទះ​នៅ​កម្ពុជា​ អាច​ទៅ​ចូលរួម​មើល​ផ្ទាល់​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ខ្លាំង​ វិសាខា​ ប៉ះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ជាតិ​ នា​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​តុលា​ ២០១៩​ នៅ​ Grand Phnom Penh។​

ការ​ប្រកួត​កន្លងទៅ

លោក​ សាន​ សុក្រិត​ គ្រូ​បាល់ទះ​ក្រុម​វិសាខា​ បាន​ឲ្យ​ដឹង​ថា​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​នឹង​មាន​ការ​ប្រកួត​ផ្លាស់ប្ដូរ​បទ​ពិសោធ ដកស្រង់​សមត្ថភាព​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ក្រុម​របស់​របស់លោក​ និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ជាតិ។​

គ្រូ​បាល់ទះ​ខាង​លើ​នេះ​ ក៏​សំណូមពរ​អ្នក​និយម​ទស្សនា​បាល់ទះ​ទាំង​អស់​ឲ្យ​ចូលរួម​ទស្សនា​លើក​ទឹក​ចិត្ត​ក្រុម​កីឡាករ​បាល់ទះ​ ដើម្បី​រួម​គ្នា​គាំទ្រ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​មាន​ការ​រីកចម្រើន​ជាង​នេះ​ទៅ​ទៀត។​

ក្រុមបាល់ទះវិសាខា

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​រវាង​ក្រុម​បាល់ទះ​វិសាខា​ និង​ក្រុម​​ស្នងការដ្ឋាន​នគរបាល​ជាតិ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ម៉ោង៣ ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​តុលា​ ២០១៩​ ក្នុង​ Grand Phnom Penh ​ផ្លូវ​ជាសុផារ៉ា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់