- 2019-10-18 11:01:04
- បាល់ទាត់
Ole ដាក់ពីរ បីឃ្លាទៅវិញ ក្រោយឃើញរូប Pogba និង Zidane
- 2019-10-18 11:01:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ole ដាក់ពីរ បីឃ្លាទៅវិញ ក្រោយឃើញរូប Pogba និង Zidane
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បានឆ្លើយតបទៅនឹងរូបភាពរវាងខ្សែបម្រើបារាំង Paul Pogba និងគ្រូបង្គោល Real Madrid លោក Zinedine Zidane ថា លោកគ្មានបញ្ហាអីទេ ដោយសារតែពេលនៅក្លឹបរបស់លោក តែងតែមានអ្នកលួចថតរូបជានិច្ច។
លោកបាននិយាយថា៖ " វាគ្រាន់តែជារូបភាពទេ។ នៅពេលដែលនៅ Man United តែងតែមានអ្នកលួចថតរូបជានិច្ច ដូច្នេះខ្ញុំគ្មានបញ្ហាអីទេ " ។
លោកបានបន្តថា៖ " Paul ស្ថិតក្នុងផែនការរបស់យើង […] ខ្ញុំអត់ដែលឮថា គេមិនចង់នៅទីនេះទេ។ Paul ចង់នៅទីនេះ ហើយលេងឲ្យល្អ " ។
គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាល២០១៩/២០នេះ Pogba លេងបាន ៦ប្រកួតគ្រប់ប្រកួត តែមិនទាន់រកគ្រាប់បាល់បានទេ ដោយទើបតែ Assist បាន ២លើក៕