- 2019-10-16 12:36:36
- បាល់ទាត់
Alves៖ ខ្ញុំមិនសូវចូលចិត្តទីក្រុងប៉ារីសប៉ុន្មានទេ
- 2019-10-16 12:36:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alves៖ ខ្ញុំមិនសូវចូលចិត្តទីក្រុងប៉ារីសប៉ុន្មានទេ
ចន្លោះមិនឃើញ
ខ្សែការពារស្លាបប្រេស៊ីលកីឡាករ Dani Alves បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយ CQ ថា ទីក្រុងប៉ារីសពិតជាតប់ប្រមល់ណាស់ ដោយសារតែក្នុងទីក្រុងនេះមានការរើសអើងពូជសាសន៍ពេក។
Alves បាននិយាយថា៖ " ប៉ារីសជាទីក្រុងមួយពោរពេញដោយភាពស្ត្រេស។ ខ្ញុំមិនសូវចូលចិត្តទេ […] ទេសភាពស្រដៀងនឹងក្រុង Sao Paulo ដែរ តែនៅទីនេះរើសអើងមែនទែនតែម្ដង (F****** Racists) '' ។
ក្រៅពីនេះ កីឡាករប្រេស៊ីលរូបនេះបាននិយាយថា គេចូលចិត្តទីក្រុង Barcelona និង Seville ជាង ព្រោះថានៅទីនោះដូចប្រេស៊ីល។ នៅតាមដងផ្លូវ ពោរពេញដោយថាមពលតែម្ដង " ។
គួរបញ្ជាក់ផងដែរថា Alves ធ្លាប់លេងឲ្យ PSG ចំនួន ២ឆ្នាំមុននឹងចាកចេញទៅកាន់ Sao Paulo៕