• 2019-10-11 02:59:06
  • បាល់ទាត់

ល្អ​ណាស់​ទស្សនា Son ស៊ុត២​គ្រាប់​ម្នាក់​ឯង​ជួយ​កូរ៉េខាងត្បូង​ឈ្នះ ៨-០

  • 2019-10-11 02:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Heung-Min Son ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​កូរ៉េខាងត្បូង​ឈ្នះ​ស្រីលង្កា​ ៨-០ រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់​ក្នុង​វគ្គ​ជម្រុះ World Cup។

គ្រាប់​បាល់​របស់ Son កើត​ឡើង​នៅ​នាទី​ទី ១២ និង៤៥ ។ ចំណែក​៥​គ្រាប់​ផ្សេង​ទៀត​របស់​កូរ៉េខាងត្បូង​ធ្វើ​បាន​ដោយ​កីឡាករ Shin-Wook Kim ៤​គ្រាប់​ម្នាក់​ឯង, Hee-Chan Hwang និង Chang-Hoon Kwon ទាត់​ចូល​ម្នាក់​មួយ​គ្រាប់។

លទ្ធផល​នេះ​កូរ៉េខាងត្បូង​បន្ត​ឈរ​លេខ​មួយ​ពូល H មាន​៦​ពិន្ទុ​ពេញ។ កូរ៉េខាងជើង​នៅ​លេខ​ពីរ​មាន​៦​ពិន្ទុ​ដូច​គ្នា ខណៈ​ទួរមេនីស្ថាន លីបង់ និង​ស្រីលង្កា​នៅ​លេខ​ ៣ ៤ និង​៥៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់