- 2019-10-11 02:53:57
- បាល់ទាត់
អ្វីជាចិត្តសាស្ត្រ Honda ចែករំលែកទៅកីឡាករ ពេលចាញ់គេច្រើនគ្រាប់?
- 2019-10-11 02:53:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីជាចិត្តសាស្ត្រ Honda ចែករំលែកទៅកីឡាករ ពេលចាញ់គេច្រើនគ្រាប់?
ចន្លោះមិនឃើញ
ការបរាជ័យក្រោមថ្វីជើងអ៊ីរ៉ង់ក្នុងលទ្ធផល ១៤-០ កាលពីយប់មិញនេះ ជាលទ្ធផលបរាជ័យអាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជានៅវគ្គជម្រុះ World Cup 2022 ។
កីឡាករមានអារម្មណ៍មិនល្អឡើយសម្រាប់ការប្រកួតដែលបរាជ័យខ្លាំងយ៉ាងនេះ ស្របពេលលោក Honda អ្នកចាត់ការក្រុមកម្ពុជាក៏បាននិយាយលើកទឹកចិត្តសមាជិកក្រុមកម្ពុជាផងដែរ។ ក្នុងនោះ អតីតកីឡាករ AC Milan បានបញ្ជាក់ថាលោកក៏ធ្លាប់ទទួលរងសម្ពាធ និងការមិនសប្បាយចិត្ត ដោយសារតែលទ្ធផលចាញ់ច្រើនគ្រាប់ដែរ។ លោកបានយកលទ្ធផលនៃការឈឺចាប់ដោយបរាជ័យនោះ ទៅធ្វើជារឿងលើកទឹកចិត្តខ្លួនឯងវិញ។
ដោយយកការបរាជ័យខ្លាំង ធ្វើជាបទពិសោធ ចាំក្នុងចិត្ត ដើម្បីជំរុញខ្លួនឯងឱ្យប្រឹងប្រែងខ្លាំងលើសដើម ក៏ដូចជាធ្វើឱ្យខ្លាំងជាងមុន។ Honda ក៏បញ្ជាក់ទៀតថាការលេងប្រយុទ្ធបែបនេះ ទោះជាចាញ់ច្រើន ប៉ុន្តែនឹងធ្វើឱ្យកម្ពុជារីកចម្រើនទៅមុខ ព្រោះបានបទពិសោធពីក្រុមខ្លាំងដូចជាអ៊ីរ៉ង់នេះ៕