- 2019-10-10 07:35:07
- បាល់ទាត់
Muller អាចនឹងចាកចេញពី Bayern នៅខែមករាខាងមុខ
- 2019-10-10 07:35:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Muller អាចនឹងចាកចេញពី Bayern នៅខែមករាខាងមុខ
ចន្លោះមិនឃើញ
២០១៩ គឺជាឆ្នាំដ៏អាក្រក់របស់ Thomas Muller បន្ទាប់ពីត្រូវដកចេញពីជម្រើសជាតិ និងមិនសូវបានលេងនៅ Bayern Munich ក្រោមការដឹកនាំរបស់លោក Niko Kovac។
ចាប់តាំងពី Philippe Coutinho មកដល់ទឹកដី Allianz Arena ឱកាសលេងរបស់ Muller កាន់តែខើចទៅៗ។ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ លេងបាន១០ប្រកួតរដូវកាលនេះប៉ុន្តែ៤លើកត្រូវប្ដូរចេញ និង៥លើកផ្សេងទៀតត្រូវប្ដូរចូលក្នុងនាមជាកីឡាករបម្រុង។
Muller ស៊ុត១គ្រាប់ និង Assist ៤ ហើយនៅសល់កុងត្រាជាមួយ Bayern ដល់ឆ្នាំ២០២១។ កីឡាករសញ្ជាតិអាល្លឺម៉ង់ស៊ីថ្លៃ ១៥លានអឺរ៉ូក្នុងមួយរដូវកាល និងអាចចាកចេញទៅស្វែងរកទ្រនំថ្មីដើម្បីបានលេងជាប់លាប់ខណៈ Inter Milan គឺជាក្លឹបចាប់អារម្មណ៍រូបគេ៕